**ឯកឧត្តម តាំង ផេងរិទ្ធី ដឹកនាំក្រុមការងារប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីតាមដានព័ត៌មានអំពីបងប្អូនពលករខ្មែររស់នៅប្រទេសថៃ បន្ទាប់ពីគ្រោះរញ្ជួយដី**រថយន្តដឹកជញ្ជូនយោធាបានមកដល់ហើយដើម្បីជួយគាំទ្រការដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ពី​អាកាសយានដ្ឋាន​សុវណ្ណភូមិ​ទៅ​ទីក្រុង​បន្ទាប់​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក**វីរបុរសជើងបួនគឺជាកម្លាំងដ៏សំខាន់មួយផ្សេងទៀតក្នុងការស្វែងរកមនុស្សបាត់ខ្លួននៅក្នុងអគារដែលដួលរលំបន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ!**មនុស្ស ១៤៤នាក់បានស្លាប់ និង ៧៣២នាក់រងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រុិចទ័រ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​តំបន់​ដែល​ការិយាល័យ​អគ្គសវនកម្ម​ដួល​រលំ ហើយបញ្ជា​ឲ្យ​សន្តិសុខ​តឹងរ៉ឹង​ខ្លាច​មាន​ការ​ដួល​រលំ​ម្តង​ទៀត​**ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងចិន ខណៈកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ**ក្រសួងបរិស្ថាន៖ រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជាមិនទាន់មាន ហានិភ័យដល់សុខភាពសាធារណជននៅឡើយ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​មជ្ឈមណ្ឌល​បញ្ជា​ការ​រញ្ជួយ​ដី​ក្រុង​បាងកក បញ្ជា​វិស្វករ​ឱ្យ​ឈរ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​សំណង់​អគារ​ដែល​សម្រួល​ដល់​សាធារណជន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។**ប៉ូលិស​ចល័ត​​ប្រើ​ដ្រូន និង​ឆ្កែ K៩ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​នៅ​ក្រោម​អគារ​បាក់​រលំ ស្វែងរក​សញ្ញា​នៃ​ជីវិត**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់តំបន់ល្បីៗ ជាច្រើនរបស់ប្រទេសនេះ**និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (MEXT) ចំនួន ៣១រូប ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗពី ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា មុនចេញដំណើរទៅបន្តការសិក្សា**រដ្ឋបាលខេត្តកំពង់ធំ នឹងបិទចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ តីរវិថីស្ទឹងសែន ចាប់ពីចំណុចរូបសំណាកចង្រិត រហូតដល់ខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ធំ ដើម្បីឲ្យសាធារណៈជនធ្វើដំណើរថ្មើជើង**រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សា TVET ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់**ស្នងការនគរបាលខេត្តកែប ផ្តាំផ្ញើដល់មន្ត្រីនគរបាលមូលដ្ឋានត្រូវធ្វើការងារដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ**គ្រោះរញ្ជួយដីបានបង្ខំឱ្យថៃប្រកាសបិទសាលារៀន ផ្លូវរថភ្លើង អាកាសចរណ៍ ស្ពាន និងហាងនានា**សម្តេច ម៉ែន សំអន៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ**វិស្វករថា អគារភាគច្រើននៅក្នុងទីក្រុងបាងកក បំពេញតាមស្តង់ដារ និងអាចទប់ទល់នឹងការរញ្ជួយបាន**ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**សមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទម្នាក់ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

ឯកឧត្តម កែ គឹមយ៉ាន ណែនាំដល់ក្រុមការងារគណបក្សទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ ឲ្យបានលឿន និងឆាប់រហ័ស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតី នៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យមហាប្រសើរពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ជូនចំពោះសមាជិក សមាជិកាគណបក្ស និងបងប្អូនជនរួមជាតិទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម កែ គឹមយ៉ាន ក៏បានអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តម ឌិត ទីណា ដែលត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចាត់តាំងជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមនិងសមាជិក សមាជិកាក្រុមការងារគណបក្សទាំងអស់ដែលទើបទទួលការចាត់តាំង ដើម្បីបន្តរួមគ្នាបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម កែ គឹមយ៉ាន បានសម្តែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៍ជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាគណបក្ស ដែលបានលះបង់នូវធនធាន និងកម្លាំងកាយចិត្តក្នុងការចុះមូលដ្ឋាននាពេលកន្លងមក។

ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា
កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតីនៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នាព្រឹកនេះ មានសារៈសំខាន់ណាស់ដើម្បីផ្សព្វផ្សាយជូនសមាជិក សមាជិកាគណបក្សឱ្យបានកាន់តែជ្រួតជ្រាបបន្ថែមទៀតអំពីសេចក្តីសម្រចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស កាលពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ និងសមិទ្ធផលជាច្រើនដែលគណបក្សសម្រេចបាន ព្រមទាំងទិសដៅការងារគណបក្សឆ្នាំ២០២៤។

ឯកឧត្តម កែ គឹមយ៉ាន បានណែនាំឱ្យការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងណែនាំដល់ក្រុមការងារគណបក្សទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ ឲ្យបានលឿន និងឆាប់រហ័ស ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

មុននឹងបិទកម្មវិធី ឯកឧត្តម កែ គឹមយ៉ាន ថ្លែងអំណរគុណជាថ្មីចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ បងប្អូន ក្មួយៗនិស្សិត យុវជន និងអង្គពិធីទាំងមូល ហើយក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៤នេះ សូមជូនពរមានសុខភាពល្អបរិបូរណ៌ និងសូមប្រកបនឹងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង