**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

ឯកឧត្តម កែវ រតនៈ អញ្ជើញបិទការប្រគួតកីឡា ដណ្តើមពានរង្វាន់ ៧ មករា លើកទី១០ នៅទីលានបរិវេណអនុវិទ្យាល័យព្រះសីហនុក្រគរ

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រគួតកីឡា ដណ្តើមពានរង្វាន់ ៧ មករា លើកទី១០ នៅទីលានបរិវេណអនុវិទ្យាល័យព្រះសីហនុក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់បានដំណើរការអស់រយៈពេល៣២ថ្ងៃ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ (៧ មករា ១៩៧៩ – ៧ មករា ២០២៤)។

ពិធីនេះបានការចូលរួមពី ឯកឧត្តម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារ ចុះជួយស្រុកវាលវែង, ឯកឧត្តម បណ្ឌិតប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងក្រុមការងារទាំង១១ឃុំ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងខណៈនោះ ឯកឧត្តម កែវ រតនៈ បានប្រគល់លិខិតសរសើរ ដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន គណៈកម្មការដឹកនាំការប្រគួត និងប្រគល់ជូនជ័យលាភី ដល់កីឡាករ កីឡាការិនី ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ទាំងបាល់ទាត់ និងបាល់ទះ អមដោយពានរង្វាន់១ ទង់១ និងថវិកាមួយចំនួន និងបានថតរូបអនុស្សាវរីយ ជាមួយក្មួយៗសិស្សានុសិស្សផងដែរ។

គួរជម្រាបផងដែរថា ចំពោះលទ្ធផលប្រគួតជាផ្លូវការ៖
-វិញ្ញាសាបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ បានមកលើក្លិបយុវជន TigerFC, លេខ២ ក្លិបយុវជន ស្វាយស, លេខ៣ ក្លិបយុវជន អន្សាចំបក់ និងលេខ៤ ក្លិបយុវជន ក្បាលត្រាច។
-វិញ្ញាសាបាត់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានមកលើក្លិបនារី ត្នោតជុំ បឹងកន្ទួត, លេខ២ ក្លិបនារី ស្វាយស, លេខ៣ ក្លិបនារី អនុវិទ្យាល័យព្រះសីហនុក្រគរ និងលេខ៤ ក្លិបនារី អន្សាចំបក់។
-វិញ្ញាសារបាល់ទះនារី ចំណាត់ថ្នាក់លេខ១ បានមកលើក្លិបនារី អនុវិទ្យាល័យព្រះសីហនុក្រគរ, លេខ២ ក្លិបនារី ស.ស.យ.ក ក្រគរ, លេខ៣ ក្លិបនារីវិទ្យាល័យ ហ៊ុន សែន១០មករា បឹងកន្ទួត និងលេខ៤ ក្លិបនារី វិទ្យាល័យ ហ៊ុន សែន ឈើតុំ ៕

អត្ថបទដែលជាប់ទាក់ទង