គ្រួសារសពក្មេងលង់ទឹកស្លាប់ចំនួន ៣នាក់ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ សាខាកក្រក ខេត្តដែលមានឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានចាត់អោយលោក ធូ ស៊ីភ័ណ្ឌ នាយកសាខាជាតំណាងដ៏ខ្ពង់ខ្ពស់និងមានការចូលរួមពីអនុសាស្រុកមង្គលបូរី ព្រមទាំងក្រុមកក្រកឃុំចំណោម ចាននាំយកអំណោយមនុស្សធម៌ ទៅចូលរួមរំលែកទុក្ខនិងសួរសុខទុក្ខគ្រួសារសពក្មេងលង់ទឹកស្លាប់ចំនួន៣នាក់។
ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤
ឈ្មោះសពមានដូចខាងក្រោម÷
១-ឈ្មោះ ឃួន ស៊ីវ៉ា ភេទប្រុស អាយុ ៣ ឆ្នាំ
២-ឈ្មោះ ឃួន ស៊ីវ៉ាយ ភេទ ប្រុស អាយុ ៣ឆ្នាំ{សព២នាក់ជាបងប្អូនភ្លោះនឹងគ្នា) និង
៣-ឈ្មោះឈុំ ឆៃរ៉ាត់ ភេទប្រុស អាយុ ២ឆ្នាំសពទាំង៣ រស់នៅក្នុងភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី។
ក្នុងការសាកសួរសុខទុក្ខ និងចូលរួមរំលែកនេះដែរលោកនាយកបាននាំនូវការសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា និងចូលរួមសោកស្តាយចំពោះឪពុកម្តាយដែលបានបង់សមាជិកគ្រួសារនាពេលនេះ។
អំណោយដែលសាខានាំមកពេលនេះសម្រាប់សពនីមួយៗទទួលបាន÷ អង្តរ៥០គីឡូតិ៍ក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកត្រី១យួ ,ទឹកសុទ្ធ១កេស ថវិកា សាខា អនុសាខា និងក្រុមកក្រក ៤១ម៉ឺនរៀល ៕