**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បទវិចារណកថា៖ ៧ មករា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលស្ថិតនៅក្នុងការចងចាំរបស់ពលរដ្ឋគ្រប់ជំនាន់

ភ្នំពេញ៖ ៧ មករា ទោះបីក្នុងសម័យណាក៏ដោយ ក៏នៅតែជាព្រឹត្តិការណ៍ ដែលស្ថិតនៅក្នុងអង្គចងចាំរបស់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ពីព្រោះនេះគឺជាសច្ចភាពប្រវត្តិសាស្រ្តដែលពលរដ្ឋកម្ពុជា បានរស់រានមានជីវិតពីរបបវាលពិឃាតប្រល័យពូជសាសន៍ខ្មែរក្រហម ឬ របបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥ – ០៦ មករា ១៩៧៩)។

បើគិតដល់ថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ គឺជាខួប៤៥ឆ្នាំ នៃការដួលរលំរបស់របបខ្មែរក្រហម ក្រោយពេលដែលបានសម្លាប់មនុស្សជាប្រជាពលរដ្ឋកម្ពុជាដូចគ្នា ប្រមាណជា១,៥ លាននាក់ដោយការធ្វើទារុណកម្ម ពលកម្មដ៏ធ្ងន់ធ្ងរ ការអត់ឃ្លាន និងជំងឺដែលគ្មានវេជ្ជសាស្រ្តត្រឹមត្រូវ ខណៈដែលខឿនសេដ្ឋកិច្ច ដែលជាមូលដ្ឋានទ្រទ្រង់ការអភិវឌ្ឍជាតិ ត្រូវបំផ្លាញដល់ឫសគល់ ដោយសារតែរបបដែលដឹកនាំដោយគ្មានទីផ្សារ គ្មានលុយ និងគ្មានសាសនា ដោយរួមទាំងគ្មានគុណធម៌ និងចរិយាធម៌ជាមនុស្សជាតិ។

មនុស្សជាតិនៅក្នុងសម័យនោះរស់នៅក្នុងជីវភាពគ្មានសេរីភាព និងមានមូលដ្ឋានជីវិត និងជីវភាពសឹងតែស្មើនឹងសត្វ។ តើយើងទាំងអស់គ្នាគួរបំភ្លេចព្រឹត្តិការណ៍នេះដូចជាមតិជនអគតិមួយចំនួនតូចបានដែរឬទេ?

ជាសេចក្តីពិត ព្រឹត្តិការណ៍នេះបានកន្លងហួសមក៤៥ឆ្នាំហើយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាដែលជាសាក្សីរស់ និងជាអ្នកបន្តវេន តែងតែរំលឹកដល់ព្រឹត្តិការណ៍នេះជាបន្តបន្ទាប់ ហើយក្រៅពីនោះ ក៏បន្តយកការរីកចម្រើន និងសមិទ្ធផលដែលកើតមាននៅក្នុងសម័យនេះធៀបនឹងអ្វីដែលពលរដ្ឋកម្ពុជាបានជួបប្រទះនៅក្នុងសម័យកាលនោះធ្វើជាមូលដ្ឋាន ប៉ុន្តែក្រុមជនអគតិមួយចំនួន បែរជាព្យាយាមកបំភ្លៃប្រវត្តិសាស្រ្ត ហើយរិះគន់ដោយទស្សនៈផ្សេងៗ ដែលមានចរឹតបំភ្លៃការពិត និងសច្ចភាពទៅវិញ។

ក្រុមជនអគតិទាំងនោះ បានព្យាយាមឱ្យពលរដ្ឋកម្ពុជានៅជំនាន់ក្រោយ បំភ្លេចនូវអ្វីដែលកើតឡើងដ៏ឈឺចាប់នៅសម័យខ្មែរក្រហម ខណៈដែលនៅលើពិភពលោក គ្មានប្រទេសណាមួយ ធ្វើរបៀបនេះឡើយ។មកដល់ពេលនេះ តើមានប្រទេសណាមួយគេលើកកម្ពស់ និងជំរុញឱ្យមនុស្សបំភ្លេចព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអាក្រក់ៗដែលបានកើតមានឡើងនៅលើពិភពលោក និងប្រទេសរបស់គេ ដូចជាក្រុមជនអគតិទាំងនេះដែរឬទេ?

នៅលើពិភពលោក ការអប់រំ និងការរៀបចំព្រឹត្តិការណ៍រំលឹករឿងរ៉ាវប្រវត្តិសាស្រ្តជាបន្តបន្ទាប់នៅតែបន្ត ដើម្បីឱ្យអ្នកជំនាន់ក្រោយដឹងនូវរឿងរ៉ាវ និងព្រឹត្តិការណ៍អាក្រក់ៗនានា ក្នុងគោលបំណងឱ្យអ្នកជំនាន់ក្រោយ កុំជាន់ដានប្រវត្តិសាស្រ្ត កុំប្រពឹត្តិអំពើទាំងនោះឡើងវិញ ដូចជាព្រឹត្តិការណ៍នៃសង្រ្គាមលោកលើកទី២ ពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥ ដោយជនជាតិជ្វីហ្វ ប្រមាណជា៦លាននាក់ ត្រូវបានគេសម្លាប់នៅទូទាំងពិភពលោក និងព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី នៅប្រទេសជប៉ុន ជាដើម។ ទាក់ទងនឹងព្រឹត្តិការណ៍ទាំងនេះ ទោះបីជាវាកើតឡើង៧៩ឆ្នាំមកហើយក៏ដោយ ក៏ប្រទេសនានានៅអឺរ៉ុបនៅតែបន្តរៀបចំរំលឹកព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ។

ដោយឡែកនៅជប៉ុនក៏ដូចគ្នា ប្រទេសនេះមិនដែលខកខាននៅក្នុងការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹកនូវគ្រោះមហន្តរាយនៃការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរ នៅថ្ងៃទី០៦ និងថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ ម្តងណាឡើយ។ មិនតែប៉ុណ្ណោះ ជប៉ុនក៏បានរៀបចំកន្លែងដែលរងគ្រោះដោយការវាយប្រហារនោះ ជាឧទ្យាននៃការចងចាំសន្តិភាព ហើយចុះបញ្ជីជាសម្បត្តិមរតកវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូទៀតផង។

ប្រវត្តិសាស្រ្តគឺជាសច្ចភាពដែលមិនអាចបំភ្លេចបានឡើយ ហើយនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដែលបានវិវត្តទៅមុខដោយមិនមានប្រវត្តិសាស្រ្តសម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីបទពិសោធន៍ដែលបានកើតមានឡើងបានឡើយ។ គ្មានប្រវត្តិសាស្រ្ត គឺពិតជាមិនមានមូលដ្ឋាននៃការអភិវឌ្ឍនៅក្នុងពេលបច្ចុប្បន្ន និងរៀបចំមាគ៌ាដើម្បីដើរទៅមុខនៅពេលអនាគតបានឡើយ។

សរុបមកវិញ ទោះជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ សច្ចភាពនៃប្រវត្តិសាស្រ្តកម្ពុជាមិនថាតែព្រឹត្តិការណ៍ ៧ មករា ១៩៧៩ និង ព្រឹត្តិការណ៍ ២៩ ធ្នូ ១៩៩៨ ជាដើម គឺសុទ្ធសឹងតែជាសច្ចភាពដែលត្រូវតែកត់ត្រា ចង់ចាំ និងរៀបចំកន្លែងនានា ដែលជានិមិត្តរូប ដើម្បីទុកជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង