ក្រសួងមហាផ្ទៃ ដកតំណែងលោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរងនគរបាលខេត្តព្រះសីហនុ ឱ្យមកជាមន្ត្រី
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “ឱ្យមកជាមន្ត្រី” និងបន្ថយឋានន្តរស័ក្តិឱ្យមកនៅត្រឹមថ្នាក់ “វរសេនីយ៍ត្រី” ឱ្យទៅបម្រើការងារនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមបញ្ជាក់ផងដែរថា លោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ទទួលតំណែងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅខែកក្កដា ឆ្នាំ២០២៣ បើគិតមកទល់ពេលនេះ ជាង៥ខែប៉ុន្នោះ ។
ការប្រកាសដកនេះ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១នោះទេ ដែលក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោយល្មើសនឹងវិន័យកងកម្លាំង៕