សម្ដេចធិបតី៖ យើងត្រូវចងចាំប្រវត្តិសាស្រ្តជូរចត់ ដើម្បីកុំឱ្យសង្រ្គាមនិងការបែកបាក់ជាតិកើតឡើងម្តងទៀតនៅលើទឹកដីរបស់យើង
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១,០០០នាក់ ធ្វើឡើងនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យើងត្រូវចងចាំប្រវត្តិសាស្រ្តជូរចត់ ដើម្បីកុំឱ្យសង្រ្គាមនិងការបែកបាក់ជាតិកើតឡើងម្តងទៀតនៅលើទឹកដីរបស់យើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចងចាំប្រវត្តិសាស្រ្តរបស់យើង ក៏ជាការលើកទឹកចិត្តឱ្យខ្មែរយើងចង់បានការរីកចម្រើន ការពារសន្តិភាព កុំឱ្យមានសង្រ្គាមកើតឡើងដូចកាលពីអតីតកាល។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាធ្វើឱ្យប្រទេសយើងកាន់តែរីកចម្រើនទៅមុខកុំឱ្យជួបរឿងឈឺចាប់តទៅទៀតដូចកាលពីអតីតកាល ៕