ឆៀកចល័តតាមខេត្ត និងដំណើរការ នៅខេត្តព្រៃវែង តាកែវ ពោធិ៍សាត់ មណ្ឌលគីរី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១២ មករា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តព្រៃវែង តាកែវ ពោធិ៍សាត់ មណ្ឌលគីរី ពីថ្ងៃទី៨ – ១២ មករា ២០២៤។
ក្រសួងបន្តថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤ | ០១០ ៣៣៤ ៣៤៦៕