សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលយកការអញ្ជើញរបស់ប្រធានាធិបតីបារាំង និងប្តេជ្ញាចិត្តពិភាក្សា ពង្រឹងទំនាក់ទំនងទ្វេភាគី
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៣នេះ បានចេញលិខិតទទួលយកការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលបាន អញ្ជើញសម្តេច ទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋ បារាំង ចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤ និងប្តេជ្ញាចិត្តពិភាក្សា ពង្រឹងទំនាក់ទំនងទ្វេភាគី។