**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា

សម្តេចធិបតី៖ ទិវាសន្តិភាព ២៩ ធ្នូ គឺសម្រាប់ខ្មែរទាំងអស់ ដែលស្រឡាញ់សន្តិភាព និងស្អប់សង្គ្រាម មិនមែនផ្ដាច់មុខសម្រាប់តែត្រកូលហ៊ុនទេ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទិវាសន្តិភាព ២៩ធ្នូ គឺប្រារព្ធឡើងដើម្បីប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់សន្តិភាព និងស្អប់សង្គ្រាម មិនមែនប្រារព្ធឡើងផ្ដាច់មុខសម្រាប់ត្រកូលហ៊ុនទេ ។

ក្នុងពិធីសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជាង១ម៉ឺននាក់នៅខេត្តកោះកុង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី បញ្ជាក់ថា «មានអ្នកខ្លះចេញមករិះគន់ថា ដាក់ថ្ងៃបុណ្យជាតិនៅថ្ងៃទី២៩ ខែធ្នូ គឺសម្រាប់ត្រកូល ហ៊ុន។ ខ្ញុំសូមប្រាប់ថា ខ្ញុំអត់បដិសេធថាត្រកូលហ៊ុនក៏ស្វាគមន៍សន្តិភាពដែរ អ៊ីចឹងទិវាសន្តិភាពគឺសម្រាប់ខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាពនិងស្អប់សង្គ្រាម ក្នុងនោះក៏មានត្រកូលហ៊ុនមួយដែរ តែមិនសម្រាប់ផ្ដាច់មុខត្រកូលហ៊ុនទេ គឺសម្រាប់ខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងបានផលពីសន្តិភាព គឺប្រជាជនយើងទូទាំងប្រទេស»។

សម្ដេចធិបតីបន្ថែមថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃប្រារព្ធទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកទូទាំងប្រទេស។ តែបែរជាមានមតិរិះគន់ពីពួកអគតិក្រៅប្រទេសថា ការប្រារព្ធទិវានេះគឺសម្រាប់ត្រកូល ហ៊ុន ទៅវិញ ដោយមិនគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងទុក្ខវេទនាក្នុងសង្គ្រាមសោះឡើយ។

សម្ដេចធិបតីលើកឡើងថា ប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងអធិបតេយ្យភាព និងឯករាជ្យភាព ដែលមានទិវាឯករាជ្យជាតិ៩ វិច្ឆិកាជាស្មារតី, ថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍ មានទិវាជ័យជម្នះ ៧មករាជាស្មារតី ហើយក្នុងថ្ងៃទាំងអស់នេះយើងបានកំណត់ជាថ្ងៃឈប់សម្រាក ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានអបអរសាទរគ្រប់គ្នា ដូច្នេះគ្មានអ្វីត្រូវខុសឡើយដែលរាជរដ្ឋាភិបាលកំណត់ថ្ងៃប្រារព្ធទិវាសន្តិភាព២៩ធ្នូ និងឱ្យមានការឈប់សម្រាកនេះ ហើយក៏គ្មានអ្វីត្រូវខុសដែលយើងត្រូវចងចាំសន្តិភាព ថែរក្សាសន្តិភាព កុំឱ្យបាត់សន្តិភាព ហើយធ្លាក់ទៅក្នុងសង្គ្រាមទៀត៕

អត្ថបទដែលជាប់ទាក់ទង