**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

បិទការប្រគួតកីឡា ដណ្តើមពានរង្វាន់ ឯកឧត្តម កែវ រតនៈ លើកទី៧ នៅស្រុកកណ្តៀង ដើម្បីអបអរសាទរខួបលើកទី៤៥ ទិវាជ័យជំនះ ៧ មករា

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទការប្រគួតកីឡា ដណ្តើមពានរង្វាន់ ឯកឧត្តម កែវ រតនៈ លើកទី៧ នៅស្រុកកណ្តៀង បន្ទាប់ពីដំណើរការអស់រយៈពេល២សប្តាហ៍កន្លងទៅ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ (៧ មករា ១៩៧៩ – ៧ មករា ២០២៤)។

ពិធីនេះត្រូវបានធ្វើឡើងនៅទីលានវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក លោកស្រី ជាក្រុមការងារចុះជួយស្រុក ឃុំទាំង៩ឃុំ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា ការប្រកួតកីឡាដណ្តើមពានរង្វាន់ ឯកឧត្តម កែវ រតនៈ លើកទី៧ នៅស្រុកកណ្តៀង នាឆ្នាំនេះ មាន២២ក្រុម កីឡាករ កីឡាការនី មានចំនួន៣៩៤នាក់ ក្នុងនោះបាល់ទាត់បុរស មាន១០ក្រុម បាល់ទះបុរស មាន៧ក្រុម និងបាល់ទះនារី មាន៥ក្រុម។ ក្រុម និងក្លិបកីឡាទាំងនោះ មកពីសាលាស្រុកកណ្តៀង ១ក្រុម ក្លិបគ្រូបង្រៀន ១ក្រុម ឃុំស្រែស្តុក ៣ក្រុម ឃុំស្យា ៣ក្រុម ឃុំអន្លង់វិល ៣ក្រុម ឃុំកណ្តៀង ២ក្រុម ឃុំកញ្ជរ ២ក្រុម ឃុំរាំងទិល ២ក្រុម ឃុំកោះជុំ ២ក្រុម ឃុំវាល ១ក្រុម ឃុំស្វាយលួង ១ក្រុម និងវិទ្យាល័យហ៊ុនសែនកណ្តៀង ១ក្រុម។

លោកបានវាយតម្លៃ និងកត់សម្គាល់ឃើញថា ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញអស់រយៈពេល២សប្តាហ៍ ទាំង២ប្រកួត ក្រុមកីឡាករនីមួយៗ បានយកអស់នូវកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងទេពកោសល្យ ដោយទឹកចិត្តក្លៀវក្លា ក្នុងនាមជាអ្នកកីឡា។

មានប្រសាសន៍ក្នុងពិធីបិទវគ្គនៃការប្រកួត ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានសម្តែងការកោតសរសើរក្រុមការងារ អាជ្ញាធរទាំង៩ឃុំ ព្រមទាំងគណៈកម្មការ ប្រតិភូដឹកនាំកីឡាករ កីឡាការនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងទំនុកបម្រុង និងរៀបចំដំណើរការប្រកួតដណ្តើមពានរង្វាន់លើកទី៧ នៅក្នុងស្រុកកណ្តៀង ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ ទិវាជ័យជំនះ ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរ ដំណើរការទៅមានភាពរលូន និងទទួលបានផលទ្ធផលគួជាទីមោទនៈ។ ជោគជ័យនៃការប្រកួត គ្រប់វិញ្ញាសារ ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ គឺជាការរួមចំណែកជាវិជ្ជមាន ក្នុងការអភិវឌ្ឍន៍ វិស័យកីឡា ហើយក៏ជាឱកាសមួយ សម្រាប់ឱ្យប្រជាពលរដ្ឋជាពិសេសប្អូនៗ ក្មួយៗសិស្សានុសិស្ស បានបញ្ចេញនូវសមត្ថភាព ទេព្យកោសល្យរបស់ខ្លួន ពិតជាឈរលើស្មារតីទទួលខុសត្រូវ ចេះគោរពស្រឡាញ់ សាមគ្គី យោគយល់អព្យាស្រ័យគ្នា ដែលបានបង្ហាញថាយុវជនរបស់យើង បានយល់ច្បាស់នូវមនសិកាកីឡា និងផ្សាភ្ជាប់នូវចំណងសាមគ្គីភាព ភារភាព ជាគម្រូមួយដ៏ល្អសម្រាប់អនាគតប្រទេសជាតិយើង «កីឡារស់ក្នុងសន្តិភាព»។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា ចំពោះក្រុមកីឡាករ កីឡាការនី គ្រប់វិញ្ញាសា ដែលទទួលបានចំណាត់ថ្នាក់ក្តី និងមិនទទួលបានចំណាត់ថ្នាក់ក្តី ក៏ត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្តើមជ័យលាភីឱ្យខ្លួនឯង ឱ្យក្រុមនិងឱ្យសាលារៀនរបស់ខ្លួន។ ការប្រកួតកីឡា គឺជាការលើកកម្ពស់ការអប់រំ សីលធម៌ សុខភាព មិត្តភាព សាមគ្គីភាព និងបង្ហាញនូវភាពស្វាហាប់ ម៉ឺងម៉ាត់ ទន់ភ្លន់បង្កើនគុណភាព ផ្នែកសីលធម៌ គុណធម៌ សុជីវធម៌ ដែលបានផ្តល់សារប្រយោជន៍ច្រើន ចំពោះការកែប្រែ ឥរិយាបថ ការលុបបំបាត់គ្រឿងញៀន និងអំពើហឹង្សាជាដើម។ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន គប្បីពង្រីកវិសាលភាពកីឡាឱ្យបានច្រើនវិញ្ញាសារ និង ប្រមូលអត្តពលិកឆ្នើមៗ ធ្វើការហ្វឹកហាត់ រៀបចំរចនាសម្ព័ន្ធ បង្កើតជាក្លិបឱ្យបានគ្រប់ឃុំ និងអង្គភាព ដើម្បីជម្រុញឲ្យប្រជាពលរដ្ឋជាពិសេសយុជនចូលរួមលេងកីឡា ឲ្យបានគ្រប់ៗគ្នា និងងាក់មកលេងកីឡា ចៀសវាងទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

*វិញ្ញាសារទាំងបាល់ទះ និងបាល់ទាត់ ដែលក្រុមកីឡាករ ទទួលបានលទ្ធផល គឺវិញ្ញាសាបាល់ទះនារី ចំណាត់ថ្នាក់លេខ១ ក្លិបយុវជនឃុំកណ្តៀង, លេខ២ ក្លិបយុវជនឃុំអន្លង់វិល និងលេខ៣ ក្លិបយុវជនឃុំរាំងទិល។
*វិញ្ញាសារបាល់ទះបុរស ចំណាត់ថ្នាក់លេខ១ ក្លិបយុវជនឃុំរាំងទិល, លេខ២ ក្លិបយុជនឃុំស្រែស្តុក និងលេខ៣ ក្លិបយុវជនវិទ្យាល័យហ៊ុនសែនកណ្តៀង។
*វិញ្ញាសារបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ ក្លិបយុវជនឃុំស្យា, លេខ២ ក្លិបយុវជនឃុំកណ្តៀង និងចំណាត់ថ្នាក់លេខ៣ ក្លិបយុវជនរដ្ឋបាលសាលាស្រុកកណ្តៀង ត្រូវបានគណៈអធិបតី អញ្ជើញប្រគល់ជូនពានរង្វាន់ អមដោយទង់ ថវិកា សម្ភារៈ ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់៣ នាពេលនោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង