នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំក្រុមការងារបច្ចេកទេសទទួលបន្ទុកអត្តសញ្ញាណឌីជីថល ចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលលើកទី១
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារបច្ចេកទេសទទួលបន្ទុកអត្តសញ្ញាណឌីជីថល ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលលើកទី១ ជាមួយបណ្តាអង្គភាពពាក់ព័ន្ធតាមរយៈប្រព័ន្ធវីដេអូ Zoom ដែលដឹកនាំដោយឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ដែលមានការអញ្ចើញចូលរួមពីក្រុមការងារបច្ចេកទេសនៃក្រុមការងារពាក់ព័ន្ធជាច្រើនរូបផងដែរ។
គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលនេះឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលដឹកនាំដោយ ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសម្របសម្រួលកណ្តាល និងមានក្រុមការងារបច្ចេកទេសចំនួន១២ក្រុមផ្សេងទៀតផងដែរ ៕