ឧត្តមសេនីយ៍ឯក ហោ សំអាត ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារទូទៅ និងគម្រោងបច្ចេកវិទ្យាឌីជីថលសំខាន់ៗ
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារទូទៅ និងគម្រោងបច្ចេកវិទ្យាឌីជីថលសំខាន់ៗ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តមអគ្គនាយករងទទួលបន្ទុក ប្រធាននាយកដ្ឋានពាក់ព័ន្ធលើគម្រោងបច្ចេកវិទ្យាឌីជីថលផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋានដែលបានចូលរួមកិច្ចប្រជុំនាឱកាសនេះផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍បន្ថែមថា គ្រប់នាយកដ្ឋានទាំងអស់ត្រូវធ្វើយ៉ាងណារៀបចំអោយមានលំហូរការងារអោយបានច្បាស់លាស់ ដើម្បីជាភាពងាយស្រួលសម្រាប់ការអនុវត្តបន្តទៅថ្ងៃអនាគត។
ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានជំរុញដ៏ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ត្រូវបន្តអនុវត្តន៍គម្រោងទាំងអស់ប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ឲ្យបានរួចរាល់តាមផែនការដែលបានដាក់ចេញ ដើម្បីធ្វេីយ៉ាងអោយឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តឲ្យបានទាន់ពេលវេលាស្របតាមផែនការ និងស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផងដែរ ៕