**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ**ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ ជាផ្នែកមួយនៃការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនស្វីស**ទេសរដ្ឋមន្ត្រី លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព**គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក**ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត**រដ្ឋមន្ត្រីការពារវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា

អគារសិក្សារចនាបទបែបខ្មែរទំនើប ផ្តើមសាងសង់ជូនសិស្សានុសិស្សវិទ្យាល័យចក ដើម្បីបង្កភាពងាយស្រួលដល់ការសិក្សា

ភ្នំពេញ៖ សិស្សានុសិស្សវិទ្យាល័យ ហេង សំរិន ចក បានសម្តែងនូវភាពរីករាយ តាមរយៈស្នាមញញឹម និងបានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានជួយបំពេញតាមសេចក្តីប្រាថ្នារបស់ពួកគេ តាមរយៈការសាងសង់អគារសិក្សាដែលមានចំនួន ១៦បន្ទប់ ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់ ជាមួយរចនាបទបែបខ្មែរ និងមានបរិស្ថានស្អាត ខ្យល់អាកាសចេញចូលល្អ ដែលបង្កភាពងាយស្រួលដល់ការសិក្សារបស់សិស្សានុសិស្ស។

នៅក្នុងដំណើរចុះពិនិត្យការដ្ឋានសាងសង់បន្ទប់សិក្សាចំនួន ១៦បន្ទប់ក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក ដែលស្ថិតក្នុងឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទ ទី០៨ មករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា អគារសិក្សានេះ គឺមានភាពខុសប្លែកពីគេ ពីព្រោះបរិក្ខាសិក្សាទាំងអស់សុទ្ធតែមានលក្ខណៈជាខ្មែរ ហើយគិតគូរជាពិសេសលើបរិស្ថានក្នុងការសិក្សា ដែលនឹងភាពងាយស្រួលដល់សិស្សានុសិស្សស្រូបយកចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងល្អស្នងឫស្សីនាពេលអនាគត។

លើសពីនេះ ការសាងសង់ក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះសិស្សមានពិការភាព តាមរយៈការរៀបចំឱ្យមានជម្រាលសុវត្ថិភាព ក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សទាំងអស់ទទួលបានការអប់រំដោយស្មើភាព និងមានសមធម៌ក្នុងការទទួលបានចំណេះដឹងទូទៅ៕

អត្ថបទដែលជាប់ទាក់ទង