**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សារស្ដីពីវឌ្ឍនភាពការងារ​ រយៈពេល៤ខែ​ និងលើកទិសដៅអនុវត្តបន្ត​ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ​ បានដឹកនាំកិច្ចប្រជុំពិភាក្សារស្ដីពីវឌ្ឍនភាពការងារ​ រយៈពេល៤ខែ​ (​ ខែកញ្ញា​ ដល់ខែធ្នូ​ ឆ្នាំ២០២៣​ )​ និងលើកទិសដៅអនុវត្តបន្ត​ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី​ ឯកឧត្តម​-លោកជំទាវ​ អគ្គនាយករង​ លោក-លោកស្រីប្រធាននាយកដ្ឋាន​ លោកអនុប្រធាននាយកដ្ឋាន​ លោកនាយ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

ជាកិច្ចចាប់ផ្ដើម​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ បានមានប្រសាសន៍ស្វាគមន៍​ និងចាប់ផ្ដើមបើកកម្មវិធី​ ព្រមទាំងអនុញ្ញាតឱ្យលោក​ លោកស្រីប្រធា​នយកដ្ឋាន​ ធ្វើសេចក្ដីរាយការណ៍លំអិតអំពីរបាយការណ៍កិច្ចការងារអំឡុងរយៈពេល៤ខែ​ កន្លងមករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍រួចមកឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ​ វាសនា​ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនូវអនុសាសន៍មួយចំនួន និងបានឲ្យអង្គពិធីលើកជាមិតិយោបល់។ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ឲ្យ ចូលរួមមតិវាយតម្លៃលើបញ្ហាសំខាន់ៗដែលកើតមានឡើងកន្លងមកដែលគួរឲ្យកត់សម្គាល់ និងត្រូវយកចិត្តទុកដាក់ដោះស្រាយបន្តទៅមុខទៀតនៅក្នុង ឆ្នាំ២០២៤​ និងបញ្ហាសំណូមចំនួនទៀតដែលចាំបាច់។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អគ្គនាយករង និងប្រធាននាយកដ្ឋានមួយចំនួនបានមានមតិយោបល់លើកឡើងនូវបញ្ហារប្រឈម ផលលំបាក និងសំណូមពរមួយចំនួនលើកិច្ចការជំនាញ ការប្រតិបត្តិការនាពេលកន្លងមកជូនឯកឧត្តមអគ្គនាយកជ្រាប។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារគ្រប់នាយកដ្ឋានដែលបានរៀបចំរបាយការណ៍ ប្រឹងប្រែងអនុវត្តតាមគោលការណ៍ដែលបានដាក់ជូន ឯកឧត្តម អគ្គនាយក ក៏បានឯកភាពរាល់មតិយោបល់ដែលបានលើកឡើង។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បានបញ្ជាក់ផងដែលថា​តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់​ សម្ដេចមហាបវរធីបតី​ ​ និងឯកឧត្តម​អភិសន្តិបណ្ឌិត​ ក្នុងគោលនរយោបាយ​ “​ សម្អាតផ្ទះរបស់យើង​ “​ ឯកឧត្តម​ ថ្នាក់ដឹកនាំ​ ព្រមទាំងមន្រ្តីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់ត្រូវគោរពឱ្យបានម៉ឺងម៉ាត់​ទាក់ទងវិន័យកងកម្លាំង​ វត្តមាន​ ជាពិសេសអនុវត្តវិធានការតេស្តរកសាធាតុញៀននាពេលខាងមុខឆាប់ៗនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានឲ្យនាយកដ្ឋានទាំងអស់រួមសហការបន្តទៀត រាល់ប្រតិបត្តិការការងារ និងប្រកបដោយវិជ្ជាជីវនគរបាលអន្តោប្រវេសន៍ ៕

អត្ថបទដែលជាប់ទាក់ទង