ឧត្តមសេនីយ៍ទោ ម៉ែន លី ជួបសំណេះសំណាលជាមួយសមាជិក និងគ្រួសារសមាជិកអតីតយុទ្ធជនចំនួន ៦៩គ្រួសារ ក្នុងស្រុកសន្ទុក
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃ០៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងនគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន នៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ
ម៉ែន លី ស្នងការនគរបាលខេត្ត ពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជូនចំពោះបងប្អូនយុទ្ធជន ដែលរយៈពេលកន្លងមក សមាជិកបានចូលរួមចំណែក ដើម្បីបុព្វហេតុជាតិមាតុភូមិថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រហូតប្រទេសជាតិ ទទួលបាន សុខសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ ពេញលេញ មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។
បន្ថែមលើការសំណេះសំណាល ខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងកោតសរសើរ ចំពោះបងប្អូន ខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្ដាំផ្ញើដល់សមាជិក គ្រួសារសមាជិក ត្រូវថែទាំសុភាព តាមរយៈការធ្វើអនាម័យ ជាប្រចាំថ្ងៃ រស់នៅស្អាត បរិភោគម្ហូបអាហារស្អាត ជៀសវាងការអាហារដែលប៉ះពាល់សុខភាព, សូមបន្តចូលអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសចូលរួមអនុវត្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាព ជៀសផុតពីហានិភ័យ ដែលកើតមានឡើងពីគ្រោះថ្នាក់ចរាចរណ៍ រក្សាបាន អាយុ ជីវិត ទ្រព្យសម្បត្តិ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានឧបត្ថម្ភ អំណោយរួមមាន៖
១-អតីតយុទ្ធជនទាំង ០៤គ្រួសារ ទទួលបាន៖ អង្ករទម្ងន់ ១០០គីឡូក្រាម, ថវិកា ២០០,០០០រៀល។
២-មេភូមិ ថវិកា ១០០,០០០រៀល។
៣-សមាជិកអតីតយុទ្ធជនចូលរួម ៦៥នាក់ និងកម្លាំងប្រជាការពារ ១០នាក់ ម្នាក់ៗថវិកា ២០,០០០រៀល។
៤-គ្រួសារសមាជិកសម្រាលបុត្រ ១០០,០០០រៀល។
៥-កម្លាំងតំបន់ប្រតិបត្តិការសឹករង ០២នាក់ ថវិកា ៤០,០០០រៀល ។
សរុបថវិកា ៣,៧៨០,០០០រៀល។
លោក កង ឡឹង តំណាងឲ្យសមាជិក គ្រួសារសមាជិក និងកម្លាំងប្រជាការពារ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ឧត្តមសេនីយ៍ទោ ស្នងការ លោកស្នងការរង ប្រតិភូអមដំណើរដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសួរសុខទុក្ខ ឧបត្ថម្ភ សម្ភារៈ ថវិកា និងសូមជូនពរជួបប្រទះតែពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕