ប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការផ្លាស់ប្ដូរបទពិសោធន៍ការងារការពារសុវត្ថិភាពសាយប័រ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៅប្រទេសវៀតណាម
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ក្រសួងនគរបាលវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបំពេញទស្សនកិច្ចផ្លូវការផ្លាស់ប្ដូរបទពិសោធន៍ការងារការពារសុវត្ថិភាពសាយប័រ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ចាប់ពីថ្ងៃទី០៩ ដល់ទី១២ ខែមករា ឆ្នាំ២០២៤។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះរួមមាន ឯកឧត្តម ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម នាយឧត្តមសេនីយ៍ សូ វ៉ានទី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង និងលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋានជំនាញផងដែរ ៕