**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នឹងត្រូវប្រកាន់ខ្ជាប់នូវអភិក្រម៣

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នឹងត្រូវប្រកាន់ខ្ជាប់នូវអភិក្រម៣។

ឯកឧត្ដមបានឱ្យដឹងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធបានឱ្យដឹងថា អភិក្រមទាំងនេះ រួមមាន៖

អភិក្រមទី១៖ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យនៃអំណាចតុលាការ មានន័យថា អ្នកអនុកិច្ចការងារនេះ អាចមានសិទ្ធិសម្រេចសេចក្តីជំនួសចៅក្រមនោះទេ ហើយការសម្រេចក្តីមានតែចៅក្រមនោះទេ ដែលមានសិទ្ធិក្នុងការសម្រេចក្តីដដែល។ ដូច្នេះ អភិក្រមទី១ គណៈកម្មការដឹកនាំ និងអនុវត្តន៍យុទ្ធនាការទី២នេះ ត្រូវធានាថា មិនធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យនៃអំណាចតុលាការ ហើយអ្វីដែលចង់បានបំផុត គឺយុត្តិធម៌ ប៉ុន្តែយុត្តិធម៌នេះ មិនត្រូវបំពានទៅលើអំណាចរបស់តុលាការនោះដែរ។

អភិក្រមទី២៖ មិនត្រូវធ្វើបុរេវិនិច្ឆ័យ លើការសម្រេចសេចក្តីរបស់តុលាការថា មិនប្រក្រតី ឬអយុត្តិធម៌ នៅពេលមានពាក្យបណ្តឹង។ ត្រង់ចំណុចនេះ រដ្ឋមន្ត្រីយុត្តិធម៌ បានគូសបញ្ជាក់ថា មិនមែនគ្រាន់តែមានពាក្យបណ្តឹងភ្លាម អ្នកដែលកាន់យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដាក់ចិត្តដាក់កាយភ្លាមថា តុលាការខុសនោះឡើយ។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឱ្យដឹងថា យុត្តិធម៌ ឬអយុត្តិធម៌វាចំណុះឱ្យលើអង្គហេតុ ចំណុះឱ្យលើអង្គច្បាប់ ចំណុះឱ្យលើភស្តុតាង។ អង្គហេតុ អង្គច្បាប់ និងភស្តុតាង ដែលពេញលេញគ្រប់គ្រាន់ទើអាចកំណត់បានថាតើយុត្តិធម៌នៅកន្លែងណា? ការពិតវានៅកន្លែងណាពិតប្រាកដ?។

អភិក្រមទី៣៖ គឺត្រូវអនុវត្តប្រកបដោយតម្លាភាព ភាពច្បាស់លាស់ ភាពត្រឹមត្រូវ និងយុត្តិធម៌។ សម្រាប់អភិក្រមទី៣នេះ ត្រូវបាន ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ច្បាស់ថា អ្នកកាន់យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវមានការទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ និងចំពោះមុខវិស័យយុត្តិធម៌ទាំងមូលតែម្តង មិនអាចប្រើប្រាស់យុទ្ធនាការនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងអ្នកនៅខាងក្រោម និងអ្នកនៅខាងលើ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ៗថា ដាច់ខាតមិនអនុញ្ញាតឱ្យមានស្ថានភាពត្រីងៀត ឆ្លៀតពងដែលប្រើប្រាស់យុទ្ធនាការនេះដើម្បីផលប្រយោជន៍ខ្លួនឯង គឺមិនទទួលនោះទេ។ ដូច្នេះ ត្រីមួយកន្ត្រក់មិនអាចត្រីមួយស្អុយ ត្រូវដកត្រីស្អុយមួយចេញ ដើម្បីឱ្យត្រីដទៃផ្សេងទៀតដែលមិនស្អុយ គឺគាត់នៅល្អ៕

អត្ថបទដែលជាប់ទាក់ទង