**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

រដ្ឋមន្ដ្រីយុត្តិធម៌ ពន្យល់អំពីយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានពន្យល់លម្អិតអំពីយុទ្ធនាការចំនួនពីរ ដែលក្រសួងយុត្តិធម៌បានដាក់ចេញ ស្របតាមការប្រគល់ភារកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី៩ ខែមករា ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានឱ្យដឹងថា យុទ្ធនាការចំនួនពីរ ដែលលោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ធ្វើបទបង្ហាញតាមរយៈសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងយុត្តិធម៌ នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន នោះរួមមាន៖ ទី១៖យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

យុទ្ធនាការទាំង២នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុង ការលើកកម្ពស់ «គោលការណ៍នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» ដែលកិច្ចការនេះត្រូវបានចាត់ទុកជា អាទិភាពនយោបាយដ៏សំខាន់មួយដែលត្រូវអនុវត្តឲ្យចេញជាលទ្ធផលជាក់ស្ដែង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។

លោកបានអះអាងថា យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស និងងាយស្រួល ហើយយុទ្ធនាការទី២ នឹងជួយដោះស្រាយរក យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ក្នុងនោះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានធ្វើការពន្យល់ទៅតាមយុទ្ធនាការនីមួយៗ ដូចខាងក្រោម៖

-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ៖ យុទ្ធនាការនេះ មានវិសាលភាពគ្របដណ្តប់ទៅលើរឿងក្ដីគ្រប់ប្រភេទទាំងអស់ ទាំងរឿងក្តីរដ្ឋប្បវេណី ទាំងរឿងក្ដីព្រហ្មទណ្ឌ ទាំងរឿងក្ដីពាណិជ្ជកម្ម និងរឿងក្ដីផ្សេងទៀត នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។
ផ្អែកតាមការវាយតម្លៃលើចំនួនសំណុំរឿងនៅសល់ កំពុងចាត់ការនៅទូទាំងប្រទេស និងផ្អែកលើបទពិសោធន៍ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត នាពេលកន្លងមក, ក្រសួងយុត្តិធម៌ បានវាយតម្លថា ការអនុវត្តយុទ្ធនាការទី១ អាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ៣ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ។
ការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនេះ ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវអភិក្រម «លឿន ត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកលើច្បាប់» ដោយត្រូវជៀសវាងឲ្យបានជាដាច់ខាតនូវស្ថានភាព «ត្រីងៀត ឆ្លៀតពង» តាមរយៈការប្រើប្រាស់យុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើពុករលួយណាមួយ។

-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ៖ យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន២ គឺ៖ ទី១៖ ដើម្បីជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអយុត្តិធម៌ ឬដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម និងទី២៖ ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់ និងក្នុងចំណាត់ការរឿងក្តីដោយតុលាការ ប៉ុន្តែការកំណត់ថា «យុត្តិធម៌ ឬអយុត្តិធម៌» គឺមិនចំណុះទៅលើត្រឹម ការលើកឡើងរបស់ភាគីណាមួយឡើយ ប៉ុន្តែចំណុះលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានដិតដល់។

យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ នឹងផ្ដោតលើបញ្ហាសំខាន់ចំនួន២ គឺ៖ ទី១៖ ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ច នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទី២៖ ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើចំណាត់ការ សំណុំរឿង និងក្នុងការសម្រេចសេចក្ដីរបស់តុលាការក្នុងសំណុំរឿងគ្រប់ប្រភេទ។ យុទ្ធនាការនេះ មានរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ។

បើតាមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ, អភិក្រមក្នុងការដឹកនាំយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ក្នុងការដឹកនាំយុទ្ធនាការទាំង២នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការ នឹងប្រកាន់ខ្ជាប់នូវអភិក្រម ចំនួន២គឺ៖ ទី១៖ អភិក្រមដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការងារកែទម្រង់ និងទី២៖ អភិក្រមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ការពង្រឹងអភិបាលកិច្ច។
អភិក្រម៤ចំណុចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលថ្លែងថា «គ្មានការកែទម្រង់ណា មួយដែលងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗ ចំនួន៤គឺ ១៖ ត្រូវមានចក្ខុវិស័យច្បាស់លាស់, ២៖ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ៣៖ ត្រូវមានការចូលរួមដោយស្មោះត្រង់ និង៤៖ ត្រូវមានការលះបង់»។

អភិក្រម៥ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕
ទីប្រឹក្សាគណបក្សភ្លើងទៀន នៅស្រុកសង្កែ ប្រកាសចាកចេញពីបក្ស ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក សឹម ស៊ាន ទីប្រឹក្សាគណបក្សភ្លើងទៀនប្រចាំស្រុកសង្កែ ខេត្តបាត់ដំបង បានប្រកាសចាកចេញពីគណបក្សប្រឆាំងមួយនេះ ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សកម្មក្រុមប្រឆាំងនេះ បានលើកឡើងថា បន្ទាប់ពីបានបម្រើការមួយរយៈ ខ្លួនបានមើលឃើញថា ការដឹកនាំរបស់គណបក្សភ្លើងទៀន ក៏ដូចជាអតីតគណបក្សសង្គ្រោះជាតិ គ្មានគោលការណ៍នយោបាយច្បាស់លាស់ គិតតែញុះញង់ បំបែកបំបាក់ជាតិ និងដណ្តើមផលប្រយោជន៍គ្នាតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង