ប្តីប្រពន្ធនៅថៃត្រូវចោទប្រកាន់ពីបទលាក់សពក្មេងប្រុសអាយុ២ឆ្នាំក្នុងទូរទឹកកក
ថៃ៖ គូស្នេហ៍មួយគូនៅក្នុងប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទលាក់សាកសពទារកដែលទើបចេះដើរតេះតះនៅក្នុងទូទឹកកក។
កាសែតបាំងកកប៉ុស្តិ៍បានរាយការណ៍ថា សាកសពក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍នៅក្នុងទូរទឹកកកនៅផ្ទះមួយក្នុងសង្កាត់ Bang Bua Thong នៃខេត្ត Nonthaburi ។
Harnnarong Praiphanom អាយុ ៣១ ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ Marisa Thong-iam អាយុ ២៥ ឆ្នាំត្រូវបានចោទប្រកាន់ថាមិនបានរាយការណ៍ពីការស្លាប់របស់ទារកទើបចេះដើរតេះតះទៅប៉ូលីសនិងលាក់សាកសព។ លោក ហាន់ ណារ៉ុង ក៏ត្រូវបានចោទប្រកាន់ពីបទល្មើសគ្រឿងញៀនផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា លោក ហាន់ ណារ៉ុង ជាមិត្តភក្តិរបស់ឪពុកក្មេងនេះ។ លោក Preut Chamroonsart នាយប៉ុស្តិ៍នគរបាល Bang Bua Thong បានប្រាប់អ្នកសារព័ត៌មានថា ប៉ូលីសនឹងសាកសួរឪពុកម្តាយបង្កើតរបស់ក្មេងប្រុសនេះ។
មន្ត្រីប៉ូលីស អ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងក្រុមគ្រូពេទ្យត្រូវបានហៅទៅកាន់លំនៅដ្ឋានមួយនៅផ្លូវរតនៈបត្រកាលពីថ្ងៃសៅរ៍។
យោងតាមរបាយការណ៍ពី Thai PBS World អាជ្ញាធរបានទៅផ្ទះបន្ទាប់ពីម្តាយរបស់ Harnnarong បានត្អូញត្អែរពីក្លិនស្អុយដែលហុយចេញពីផ្ទះ ហើយថាកុមារបានបាត់ខ្លួនតាំងពីថ្ងៃទី ២ ខែមករា។
កាសែតបាំងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រុមមន្ត្រីបានរកឃើញសាកសពរបស់ក្មេងទើបចេះដើរតេះតះរុំក្នុងភួយ ហើយដាក់ក្នុងទូទឹកកក។
លទ្ធផលនៃការធ្វើកោសល្យវិច័យកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា ក្មេងប្រុសបានឆក់ស្លាប់លើបាយដំណើប។ សាកសពក្មេងប្រុសនេះត្រូវបានបូជានៅថ្ងៃចន្ទ។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង