ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសបារាំង
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃច័ន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០ព្រឹក នៅក្នុងស្ថានទូតបារាំង។
លោក ហ្សាក់ បុឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងពន្យល់ពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ ដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយដែលនឹងអនុញ្ញាតឲ្យមានក្នុងការលើកកម្ពស់ និង ពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា ដើម្បីឆ្លើយតបរួមគ្នាទៅនឹងបញ្ហាប្រឈមសាកលនានា។ ក្រោយបទបង្ហាញ លោកឯកអគ្គរដ្ឋទូតនឹងឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន។
ស្ថានទូតសូមគោរពអញ្ជើញអ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ។ សូមចុះឈ្មោះជា មុនជាមួយលោក ទឹង សុខលីម មន្ត្រីព័ត៌មានរបស់ស្ថានទូត តាមអុីមែល soklim.tung@diplomatie.gouv.fr ឬទូរស័ព្ទលេខ ០១២ ៦៥ ៦៦ ៩៩។ សូមមកដល់ស្ថានទូត១០នាទីមុនការចាប់ផ្ដើមសន្និសីទសារព័ត៌មាន ៕