**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច ត្រូវកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួន ក្រោយលួចសម្ងំលាក់ខ្លួនជាង៤ឆ្នាំ

ភ្នំពេញ៖ ជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច ត្រូវកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន ក្រោយលួចសម្ងំលាក់ខ្លួន នៅក្នុងខេត្ដស្វាយរៀង ប្រមាណជាង៤ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ កែវ វណ្ណថននៅសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ថា ជនជាតិចិនដែលត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន មានឈ្មោះ SHEN FENSHENG ភេទប្រុស កើតថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៦ មានលិខិតឆ្លងដែនលេខ ED7834665 ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច។

ការចុះឃាត់ខ្លួនជនជាតិចិន ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ក្រោយទទួលបានការឯកភាពពីព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដស្វាយវៀង។

បើតាមនាយឧត្តមសេនីយ៍, ជនជាតិចិនម្នាក់ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់កម្លាំង ចុះស្រាវជ្រាវរកទីតាំង ដែលក្រុមការងារការិយាល័យ សម្របសម្រួលកិច្ចសហប្រតិបត្ដិការអនុវត្ដច្បាប់ នៅភោជនីយដ្ឋាន ហាងអាហារចិន ស្ថិតនៅក្រុងបាវិត ខេត្ដស្វាយរៀង ដែលទីតាំងដែលជនជាតិចិននេះ ឧស្សាហ៍ទៅ បន្ទាប់មកក៏បានធ្វើការឃាត់ខ្លួនតែម្ដង។

សូមរំលឹកថា ជនជាតិចិន ឈ្មោះ SHEN FENSHENG បានធ្វើដំណើរចូលមកកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងហោះហើរលេខ VN921៕

អត្ថបទដែលជាប់ទាក់ទង