**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប.ស.ស. បើកកិច្ចប្រជុំស្តីពី ការអនុវត្តគម្រោងការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម

ភ្នំពេញ៖ នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពី ការអនុវត្តគម្រោង “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម” ហៅកាត់ថា គម្រោង SASI ។

ឯកឧត្ដមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបញ្ជាក់ឱ្យដឹងថា គម្រោងស្ដីពីការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI project) បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គ្រេត ដោយទទួលការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ដែលបានរៀបចំកិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងបច្ចេកទេស បទពិសោធន៍ ឧត្តមានុវត្ត និងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រសម្រាប់អនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅក្នុងវិស័យកសិកម្ម ឱ្យកាន់តែទូលំទូលាយ។

ឯកឧត្ដមបណ្ឌិតអគ្គនាយករង បានបន្ដទៀតថា៖ កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ភាគីពាក់ព័ន្ធធ្វើបទបង្ហាញដោយផ្តោទៅលើចំណុចសំខាន់ៗរួមមាន៖ ទិដ្ឋភាពទូទៅ គោលដៅ វិសាលភាពការងារ ពេលវេលា និងការផ្តល់កិច្ចសហការ, ការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពក្នុងការអនុវត្តសមាសធាតុទី១ នៃគម្រោង SASI , ការផ្តល់អនុសាសន៍ មតិយោបល់ច្បាស់លាស់ និងការប្តេជ្ញាចិត្តលើការអនុវត្តគម្រោង។

ឯកឧត្ដមបណ្ឌិតអគ្គនាយករង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែង របស់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គម ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ព្រមទាំងជាការរួមចំណែកធានាសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម និងជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកជំនាញរបស់ ប.ស.ស., តំណាងអង្គការហ្គ្រេត (GRET), ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា, វិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (IRD), ក្រុមហ៊ុនមេធាវី, ទីស្នាក់ការកណ្តាលមូលនិធិសង្គមជួយគ្នាទៅវិញទៅមកនៅក្នុងវិស័យ កសិកម្ម (CCMSA) និងអ្នកវិភាគហិរញ្ញវត្ថុ សរុបប្រមាណជា ៣៥រូប៕

អត្ថបទដែលជាប់ទាក់ទង