នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ជួបពិភាក្សាការងារជាមួយក្រុមការងារជំនាញ នៃនាយកដ្ឋានសន្តិសុខប្រព័ន្ធអុីនធឺណិត និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្រសួងនគរបាលវៀតណាម
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សា ផ្លាស់ប្ដូរបទពិសោធការងារជាមួយក្រុមការងារជំនាញ នៃនាយកដ្ឋានសន្តិសុខប្រព័ន្ធអ៊ីនធឺណិត និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
មន្ត្រីជំនាញពាក់ព័ន្ធបានធ្វើការចែករំលែកនូវបទពិសោធការងារជាច្រើនដល់ភាគីកម្ពុជាលើកិច្ចការងារសហប្រតិបត្តិការការពារប្រព័ន្ធសុវត្ថិភាពឌីជីថល និងព័ត៌មាន។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការងារ ដោយមានការប្រទានសិទ្ធិរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ក្រុមការងារជំនាញ នៃនាយកដ្ឋានសន្តិសុខប្រព័ន្ធអុីនធឺណិត និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្រសួងនគរបាលវៀតណាម ក៏បានរៀបចំពិធីជួបជុំអាហារសាមគ្គីជូនប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃផងដែរ ៕