អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ព័ត៌មានដែលបង្ហោះដោយផេក News Fresh គឺជាព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅព្រឹកថ្ងៃទី១១ មករា នេះ បានច្រានចោលព័ត៌មានដែលបង្ហោះដោយផេក News Fresh ថា គឺជាព័ត៌មានក្លែងក្លាយ។
លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានបំភ្លឺមហាជនជ្រាបថា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសជប៉ុន ដើម្បីពិនិត្យកែវភ្នែកតែប៉ុណ្ណោះ។ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ ៕