**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីចំនួន៥៩៥ នាក់ ស្រី ២៦៥នាក់ ក្នុងនោះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១៣៦នាក់ (ស្រី ៤៥នាក់) នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME-សាខាពោធិ៍សាត់) និងអមដំណើរដោយឯកឧត្តម លោកជំទាវ មន្ត្រី ក្រោមឱវាទក្រសួងជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ចូលរួមអបអរសាទរចំពោះជោគជ័យក្នុងការសិក្សារបស់និស្សិតជ័យលាភីទាំងអស់ ក៏ដូចជាកោតសរសើរចំពោះវឌ្ឍនភាព ជាបន្តបន្ទាប់របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០០១ ដែលកាលនោះនៅជាវិទ្យាស្ថាន និងបានប្រែក្លាយមកជាសាកលវិទ្យាល័យ នៅឆ្នាំ២០០៦ ដោយបានធ្វើការបណ្តុះបណ្តាល ស្របតាមកម្មវិធីសិក្សាថ្នាក់ជាតិ និងកំណត់កម្រិតនីមួយៗតាមគុណវុឌ្ឍិជាតិ ចាប់ពីការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររងរហូតដល់ បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យក្នុងតំបន់។

ជាងមួយទសវត្សរ៍ចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការកំណែទម្រង់ការអប់រំនៅឧត្តម វិនិយោគថវិកាមួយចំនួនធំលើការពង្រឹងគុណភាពនៃកម្មវិធីបណ្តុះបណ្តាលគ្រូ តាមរយៈការកែលម្អកម្មវិធីសិក្សាផ្សារភ្ជាប់ទៅនឹងការងារ និងសហគ្រាសអាជីវកម្ម/ឧស្សាហកម្ម ក្រោមគំរូភាពជាដៃគូជាមួយសាកលវិទ្យាល័យជាតិ និងអន្តរជាតិ និងលើការបង្កើនចំនួនបណ្ឌិត និងអ្នកស្រាវជ្រាវ ដើម្បីបង្កើនគុណភាពអប់រំនៅឧត្តមសិក្សា។ លើសពីនេះ ក្រសួងក៏បាន និងកំពុងដាក់ ឱ្យអនុវត្តបណ្តាញសាកលវិទ្យាល័យនិមិត្ត (Cyber University Network) ដើម្បីលើកកម្ពស់ការអប់រំឌីជីថល និងកាត់បន្ថយគម្លាតគុណភាពសិក្សារវាងគ្រឹះស្ថានឧត្តមសិក្សានៅទីក្រុង និងនៅតាមបណ្តាខេត្ត។

តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រយកម្ពុជា ក្រសួងនឹងបន្តអនុវត្តកំណែទម្រង់នៅឧត្តមសិក្សា ដើម្បីធានាបាននូវការបណ្តុះធនធានមនុស្សសម្រាប់បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាដោយផ្តោតលើ៖ (១).ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សា (២).ការលើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យ ឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត (៣).ការជំរុញការសិក្សា ការបណ្តុះបណ្តាល និងកសាងជំនាញផ្នែកឌីជីថល និងជំនាញថ្មីៗ (៤).ការជំរុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងនវានុវត្តន៍ផ្នែកឌីជីថល (៥).ការកសាងភាពជាដៃគូជាមួយនឹងវិស័យឯកជន ក្នុងការជំរុញ និងការអភិវឌ្ឍការងារស្រាវជ្រាវ និង អភិវឌ្ឍន៍ និងនវានុវត្តន៍។

ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់សាកល-វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ ដើម្បីយកទៅអនុវត្តដូចខាងក្រោម ៖

(១). បន្តលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល ដោយគិតគូរអំពីការអភិវឌ្ឍ សមត្ថភាពសាស្ត្រាចារ្យជាប្រចាំ ជាពិសេសការបង្កឱកាសក្នុងការស្រាវជ្រាវបន្ថែម
(២). ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត ជាពិសេសត្រូវបំពាក់សម្ភារបរិក្ខារឱ្យបានសមស្របសម្រាប់ការរៀននិងការបង្រៀន ដោយបំពាក់នូវបច្ចេកវិទ្យាទំនើប និងឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រនិងការស្រាវជ្រាវ
(៣). សិក្សាអំពីការបន្ថែមជំនាញមួយចំនួន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងបរិបទយុគសម័ឌីជីថល
(៤). ផ្សាភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំណេះទូទៅលើកិច្ចការងារស្ទែម និងថ្នាលទំនាក់ទំនង ដើម្បីឱ្យសិស្សយល់ដឹងអំពីសារៈសំខាន់នៃការសិក្សានៅឧត្តមសិក្សា
(៥). ផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងការងារធុរកិច្ច ការបង្កើតក្រុមការងារ ឬការបណ្តុះ ធុរកិច្ចជំនាន់ថ្មី៕

អត្ថបទដែលជាប់ទាក់ទង