**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បង្ក្រាបមុខសញ្ញាជាជនជាតិម្នាក់ តាមដីកាតុលាការពាក់ព័ន្ធករណីផលិត កែច្នៃ និងជួញដូរនូវសារធាតុញៀន

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ចូវ ប៉ាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ជាមុខសញ្ញាម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៥នាក់ ជនជាតិចិន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោកចៅក្រមស៊ើបសួរ តុប ឈុនសុង នៅចំណុចបន្ទប់លេខ៧០១ ជាន់ទី៧ ខុនដូStar City ផ្លូវសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដែលកម្លាំងជំនាញបានបង្ក្រាបកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីរួចនោះហើយ។

ការបង្រ្កាបនេះដកហូតសារធាតុញៀនចម្រុះប្រភេទម្សៅ និងថ្នាំគ្រាប់ចំនួន២១២៥ គ្រាប់ សរុបទម្ងន់៤kg៦៦៣g, សារធាតុផ្សំផលិតគ្រឿងញៀនចម្រុះទម្ងន់ ២១kg៥០៣g ,សម្ភារៈ ឧបករណ៍ផលិតគ្រឿង ញៀនមួយចំនួនធំទៀត។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញក៏បានឆែកឆេរត្រះតពិនិត្យចំនួន ២បន្ទប់ គោលដៅទី១៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បន្ទាប់លេខB1903 ជាន់ទី១៩ ខុនដូUrban Village ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដកហូតសារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី និងមេតំហ្វេតាមីន និងថ្នាំគ្រាប់៤៨គ្រាប់ សរុបទម្ងន់ ១៦៩,៦៤ក្រាម។

គោលដៅទី២៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឆែកឆេរបន្ទប់លេខ3207 ជាន់ទី៣២ ខុនដូR&F City ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដកហូតសារធាតុញៀន និងថ្នាំគ្រាប់ចំនួន១៨១០គ្រាប់ និងសារធាតុផ្សំផលិតគ្រឿងញៀនជាច្រើនមុខទម្ងន់សរុប ប្រហែល១០kg និងសម្ភារ:ឧបករណ៍ផលិតកែឆ្នៃមួយចំនួន ។

សរុបរួមករណីបង្ក្រាបទាំង២លើក ឃាត់បានជនសង្ស័យជនជាតិចិនចំនួន ០២នាក់ មុខសញ្ញាមានដីកាចាប់ខ្លួននៅសល់ ៤នាក់ទៀត និងដកហូតសារធាតុញៀនសរុប: ថ្នាំញៀនចម្រុះ និងគ្រាប់ចំនួន៣៩៨៣គ្រាប់ មានទម្ងន់ជិត ៦kg និងសារធាតុផ្សំផលិតគ្រឿងញៀនទម្ងន់ជាង ៣០kg។

បច្ចុប្បន្នកម្លាំងជំនាញធ្វើការសាកសួរបន្ត និងរៀបចំវេចខ្ចប់វត្ថុតាងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង