**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តក្រចេះ ណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវខិតខំបំពេញការងារ គោរពវិន័យ ម៉ោងការងារ និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យស្របតាមសម័យបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើ៖
១.មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក ត្រូវចុះពិនិត្យអំពីការងារបង្កបង្កើនផលស្រូវប្រាំង នៅតាមបណ្តាលភូមិ ឃុំ សង្កាត់ ដើម្បីឆ្លើយតបអន្តរាគមន៍ក្នុងករណីខ្វះទឹកប្រើប្រាស់ និងទីតាំងមានប្រភពទឹក ព្រមទាំងត្រូវចុះស្រង់ទិន្នន័យអំពីផលប៉ះពាល់ និងមានវិធានការអន្តរគមន៍ឲ្យបានទាន់ពេលវេលា ។
២.ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវខិតខំបំពេញការងារ គោរពវិន័យ ម៉ោងការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។
៣.ពិនិត្យឡើងវិញ និងតម្រង់ទិសថវិកាឱ្យចំគោលដៅ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលអំពីការពិព័ណ៌នាមុខងារ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ និងរៀបចំអនុវត្តន៍ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងក្របខណ្ឌនិងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ។
៤.រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ត្រួតពិនិត្យបុគ្គលិកអប់រំទាំងអស់ក្នុងដដែនសមត្ថកិច្ចគ្រប់គ្រង ដែលរាជរដ្ឋាភិបាលបានផ្ទេរមុខងារអប់រំកម្រិត មត្តេយ្យ បឋមសិក្សា និងក្រៅប្រព័ន្ធ ដែលមានភាពអសកម្ម ត្រូវធ្វើការណែនាំ ឬផ្លាស់ប្តូរ ពង្រឹងវិន័យគ្រូ និងពេលម៉ោងបង្រៀន។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់រដ្ឋបាលក្រុងស្រុក កងកម្លាំងសម្ថកិច្ច បន្តខិតខំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានអោយល្អប្រសើរ ជាពិសេសការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាត ការសាងសង់សំណង់លើកដីចំណីផ្លូវ បញ្ហាគ្រឿងញៀន បទល្មើសនេសាទខុសច្បាប់ និងទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ដីព្រៃដោយខុសច្បាប់ពីសំណាក់ជនខិលខូចឆ្លៀតឱកាស ត្រូវខិតខំទប់ស្កាត់ និងចាប់បង្ក្រាបឲ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង