ឯកឧត្ដម គង់ ភោគ ទទួលជួបអនុប្រធានបេសកកម្មនៃស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ាន
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបលោកស្រី Kate Rebholz អនុប្រធានបេសកកម្មនៃស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ាន ក្នុងអំឡុងពេលដែលលោកស្រី បំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ជំនួបនេះបានផ្តោតការពិភាក្សាលើអាទិភាព និងគោលបំណងនានា ក្នុងពេលដែលកម្ពុជានឹងត្រូវទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ព្រមទាំងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕