**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

សម្តេចធិបតី ប្រតិកម្មនឹងវីដេអូហូបស្បែកជើង និងរូបភាពអវិជ្ជមានផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃសង្គម

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មនឹងវីដេអូហូបស្បែកជើង ហូបកង់ឡាន ក៏ដូចជារូបភាពអវិជ្ជមានផ្សេងៗទៀតដែលនាំឱ្យប៉ះពាល់តម្លៃសង្គម វប្បធម៌ជាតិ ដូច្នេះសម្ដេចធិបតីក៏បានអំពាវនាវដល់យុវជន យុវតីខ្មែរទាំងឡាយថា ប្រសិនចង់ធ្វើអ្វីមួយ សូមកុំឱ្យហួសព្រំដែនច្បាប់ និងប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាការពារស្ត្រីនិងកុមារ និងបង្កើនការទប់ស្កាត់ចំណុចអវិជ្ជមានដែលប៉ះពាល់ដល់ស្ត្រីរងគ្រោះ កុមាររងគ្រោះដោយសារអំពើហិង្សា ការជួញដូរជាដើម។

មិនតែប៉ុណ្ណោះ ត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី ពិសេសត្រូវអប់រំណែនាំដល់យុវជន យុវតី នៅពេលពួកគាត់ធ្វើអ្វីប៉ះពាល់ដល់តម្លៃសង្គម ឬមួយធ្វើឱ្យអាប់ឱនកិត្តិយសជាតិ។ ត្រង់ចំណុចនេះ មន្ត្រីមានសមត្ថកិច្ចមិនមែនទៅធ្វើទុក្ខទោសចំពោះពួកគាត់នោះឡើយ តែត្រូវអប់រំតម្រង់ទិសជូនពួកគាត់វិញ ដើម្បីកុំឱ្យប្រាសចាកនឹងសីលធម៌សង្គម។

ជាមួយគ្នានោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋថា ប្រសិនបើធ្វើអ្វីមួយ ត្រូវមានព្រំដែននៃការទទួលខុសត្រូវ ហើយសូមរួមគ្នាគោរពច្បាប់ដើម្បីសណ្ដាប់ធ្នាប់សង្គម គោរពប្រពៃណី វប្បធម៌ជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖ ខ្ញុំអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងបុរស និងស្ត្រី ធ្វើអ្វីក៏ដោយត្រូវមានព្រំដែននៃការទទួលខុសត្រូវ, សិទ្ធិសេរីភាពគឺមាន ប៉ុន្តែត្រូវមានព្រំដែន, សូមរួមគ្នាថែរក្សា គោរពច្បាប់ ដើម្បីសណ្ដាប់ធ្នាប់សង្គម គោរពប្រពៃណី វប្បធម៌របស់យើង។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ជនជាតិខ្មែរមានវប្បធម៌រាប់ពាន់ឆ្នាំមកហើយ ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងឡាយសូមបន្តថែរក្សានិងប្រតិបត្តិនូវប្រពៃណី វប្បធម៌ ភាសារបស់ជាតិឱ្យបានខ្ជាប់ខ្ជូន ពិសេសគឺសូមរួមគ្នាថែរក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្សបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។

គួរជម្រាបថា លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានជម្រាបដែរថា កន្លងទៅថ្មីៗនេះ ក្រសួងកិច្ចការនារី តាមរយៈគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានចាត់វិធានការទៅលើក្រុមមួយចំនួនដែលប្រព្រឹត្តអំពើអសីលធម៌ ហើយបង្ហោះវីដេអូនៅលើបណ្ដាញសង្គម ព្រមទាំងស្ត្រីដែលចេញវីដេអូហូបស្បែកជើង ហូបកង់ឡានផងដែរ ព្រោះវីដេអូផ្សព្វផ្សាយនោះនាំឱ្យប៉ះពាល់ដល់តម្លៃសង្គម ៕

អត្ថបទដែលជាប់ទាក់ទង