**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបិទកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ភ្នំពេញ៖ ​នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី)។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមកនេះ ក្នុងការគ្រប់គ្រង ទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដីព្រៃ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យព្រៃឈើ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយសម្រាប់អនុវិស័យរុក្ខាប្រមាញ់ និយាយដោយឡែក និងសម្រាប់ក្រសួង និយាយជារួម គឺត្រូវខិតខំសម្រេចឱ្យបាននូវការធានាសន្តិសុខស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះទៀត ត្រូវមានការសិក្សា និងផ្សារភ្ជាប់គ្នាឱ្យបានល្អទាំងបច្ចេកទេស និងនយោបាយ ដើម្បីផ្តល់ប្រយោជន៍ និងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងការកសាងទំនុកចិត្តពីសហគមន៍ក្នុងការចូលរួមថែរក្សាសម្បត្តិធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីប្រសិទ្ធភាពការងារ ថ្នាក់ដឹកនាំនិងមន្ដ្រីគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវសហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ដោយគិតប្រយោជន៍ជាតិជាធំ ត្រូវបម្រើរាស្ត្រឱ្យដល់មូលដ្ឋានប្រកបដោយភាពស្មោះត្រង់ និងឆន្ទៈពិតប្រាកដ។ ទន្ទឹមនឹងនេះដែរ រាល់គម្រោងអភិវឌ្ឍនានាត្រូវពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់ពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង មានភាពត្រឹមត្រូវច្បាស់លាស់ ស្របតាមគោលនយោបាយដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង