**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

ទូតសហភាពអឺរ៉ុបស្វែងយល់អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញជូនឯកឧត្តម អ៊ីហ្គូ ទ្រីសមេន (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ តាមរយៈការចូលរួមពីសិស្សានុសិស្សជាង ៤លាននាក់ និងកំពុងមាននិន្នាការចូលរួមយ៉ាងផុសផុលពីសំណាក់កម្មករ កម្មការិនីនៅតាមរោងចក្រជាមួយយុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ ការបង្ហាញជូនពីភាពជោគជ័យនេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ីហ្គូ ទ្រីសមេន (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានសម្តែងនូវការត្រេកអរចំពោះជោគជ័យនេះ ហើយឯកឧត្តមនឹងចូលរួមគាំទ្រក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុសកល ដែលសហភាពអឺរ៉ុបក៏បានចុះហត្ថលេខាដែរ នៅក្នុងអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុមាត្រា៦ ដែលសំដៅលើការគ្រប់គ្រង នូវកម្រិតសីតុណ្ហភាពមិនឱ្យកើនឡើងលើសពីកម្រិតកំណត់ និងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ EU ក៏បានយកចិត្តទុកដាក់ផងដែរចំពោះ EU Green Deal, ASEAN Green Deal និងហេតុប៉ះពាល់បរិស្ថាន (Environment Impact Assessment)។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងវិស័យបរិស្ថាន។ បរិស្ថានជាបញ្ហាសកល ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ពីព្រោះបរិស្ថានមិនមានដែនកំណត់នោះទេ។ ចំពោះកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច និងបានបង្កើតនូវគំនិតផ្តួចផ្តើម ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះក្រសួង មានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាផែនទីបង្ហាញផ្លូវ ហើយតាមរយៈយុទ្ធសាស្រ្តនេះ ក្រសួងនឹងសម្រេចឲ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាពជាជំហានៗ។

សូមរម្លឹកជូនថា ជំហានទី១នៃភាពស្អាត ភាពបៃតង និងចីរភាពបានសម្រេចហើយ ក្រសួងបរិស្ថាននឹងបន្តទៅជំហានទី២ រួមគ្នាសំអាតសំណល់ប្លាស្ទិកលើគោក ក្នុងទឹក និងខ្យល់អាកាស ទៅតាមដំណាក់កាល និងជំហានៗ ឆ្ពោះទៅកាន់ ប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង