**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

សហរដ្ឋអាមេរិកព្រួយបារម្ភអំពីការបែកបាក់ រវាងប្រធានាធិបតី Zelensky ជាមួយឧត្តមសេនីយអ៊ុយក្រែន Zaluzhny

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភថា ការបែកបាក់រវាងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសគឺលោក Valery Zaluzhny កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងយោធារបស់ទីក្រុង Kiev នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg។

ទីភ្នាក់ងារនេះបានឲ្យដឹងនៅក្នុងអត្ថបទកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោក Biden ចង់ឱ្យអ៊ុយក្រែន ធ្វើឱ្យកាន់តែច្បាស់ផែនការរបស់ខ្លួនសម្រាប់ការប្រយុទ្ធជាមួយប្រទេសរុស្ស៊ីនៅឆ្នាំ២០២៤។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ភាពខុសគ្នារវាងលោក Zelensky និងលោក Zaluzhny កំពុងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងយឺតយ៉ាវក្នុងការបង្កើតយុទ្ធសាស្ត្រថ្មីមួយ។

យោងតាមអ្នកសម្របសម្រួលម្នាក់របស់ទីភ្នាក់ Bloomberg សហរដ្ឋអាមេរិកត្រូវតែយល់យ៉ាងច្បាស់អំពីផែនការរបស់ក្រុង Kiev ដើម្បីកំណត់ របៀបដែលវាអាចតម្រឹមការគាំទ្ររបស់ខ្លួនបានល្អបំផុតដើម្បីជួយអ៊ុយក្រែនការពារខ្លួននៅឆ្នាំខាងមុខនេះ។

ប្រជាជនបានឲ្យដឹងថាទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ទំនងជានឹងលើកបញ្ហានេះជាមួយលោក Zelensky នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos។ កាលពីដើមសប្តាហ៍នេះ ប្រធាន WEF លោក Borge Brende បានប្រកាសថា មេដឹកនាំអ៊ុយក្រែននឹងចូលរួមព្រឹត្តិការណ៍ដ៏ល្បី ដែលគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៥ និង ១៩ ខែមករា។

ទីភ្នាក់ Bloomberg បានរាយការណ៍ថា ភាពតានតឹងរវាងលោក Zelensky និងលោក Zaluzhny បានកើតឡើងនៅក្នុងខែវិច្ឆិកា នៅពេលដែលប្រធានាធិបតីត្រូវបានខឹងសម្បារដោយឧត្តមសេនីយ៍ដែលពិពណ៌នាអំពីស្ថានភាពនៅលើសមរភូមិជាមួយរុស្ស៊ីថាជាភាពជាប់គាំងនៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយ The Economist។ ក្រោយមកលោក Zaluzhny បានដកការអត្ថាធិប្បាយរបស់គាត់ ប៉ុន្តែ ភាពតានតឹងនៅតែមាន បើទោះបីជាមានការអះអាងជាផ្លូវការថា ភាពជាអ្នកដឹកនាំត្រូវបានបង្រួបបង្រួមក៏ដោយ។

ប្រភព៖ RT

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង