អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ពីគុណប្រយោជន៍ នៃសមិទ្ធផលទំនប់ច្រាំង ស្ទឹង ការពារទឹកជំនន់ និងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ជូនអំពីគុណប្រយោជន៍ នៃសមិទ្ធផលទំនប់ ច្រាំងស្ទឹង ការពារទឹកជំនន់ និងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ នៅពេល គម្រោងទាំងនេះស្ថាបនារួច នឹងអាចជួយកាត់បន្ថយហានិយភ័យនៃការ ហូរត្រេះ ពិសេសផ្តល់ជាថាមពលអគ្គិសនី ប្រើប្រាស់ក្នុងវិស័យកសិកម្ម វិស័យទេសចរណ៍ កសិទេសចរណ៍ និងកាត់បន្ថយការជន់លិច ក្នុងក្រុង ពោធិ៍សាត់ និងស្រុកកណ្តៀង។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យមើលទីតាំង សាងសង់ទំនប់ច្រាំងស្ទឹង ការពារទឹកជំនន់ ដែលស្ថិតក្នុងភូមិស្វាយចាន់ ឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពីអតីតកាល តំបន់ នេះធ្លាប់បានបង្កមហន្តរាយ និងហានិភ័យយ៉ាងខ្លាំង ដល់សុខសុវត្ថិភាព ប្រជាពលរដ្ឋ។
ឯកឧត្តម ខូយ រីដា បានបញ្ជាក់ទៀតថា ការដែលសាងសង់ច្រាំងស្ទឹងនេះឡើង គឺដោយសារប្រជាពលរដ្ឋនៅក្នុងទីប្រជុំជនតំបន់នេះ ជួបការលំបាកជា រៀងរាល់ឆ្នាំ។ បើនិយាយទៅ ឲ្យតែដល់ខែទឹកជំនន់ គឺប្រជាពលរដ្ឋ នៅតាម ដងស្ទឹងយើង តែងតែជួបការលំបាកជារៀងរហូត ដោយសារកន្លែងនេះ ស្ទឹងកាច់ខ្លាំង។ ពេលខ្លះទឹកបុកខ្លាំង គឺបាក់ហូរត្រេះ និងខូចខាតភូមិឋាន ដំណាំស្រែចម្ការ បាក់ធ្លាក់ជាបន្តបន្ទាប់។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា តែមកដល់ពេលបច្ចុប្បន្ននេះ ដោយសារប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន និងក្នុងអាណត្តិទី៧ ថ្នាក់ដឹកនាំ បន្តវេន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត របស់យើង គឺលោកប្រឹងប្រែងស្ទុះ ស្មារ ធ្វើយ៉ាងណាជំរុញការអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងការគាំទ្រ គោលនយោបាយ ពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និយាយជារួមនិង និយាយដោយឡែក ប្រជាពលរដ្ឋក្នុងស្រុកកណ្តៀងយើង បានគាំទ្រ គោលនយោបាយ លេខ១ ឈ្នះដាច់ ទូទាំងប្រទេស។
ទាំងនេះក៏អាចនិយាយបានថា គឺដោយសារតម្លៃនៃសុខសន្តិភាព ទើប រាជរដ្ឋាភិបាល ទម្លាក់ជូនថវិកា សម្រាប់ធ្វើច្រាំងស្ទឹង ទប់ទឹកជំនន់នេះឡើង ជូនពុកម៉ែបងប្អូនបានប្រើប្រាស់ លែងជួបការលំបាក និងលែងដាច់ងងុយ ភ័យខ្លាចបាក់ផ្ទះទៀតហើយ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដំណាក់កាលទីមួយ គឺក្នុងឆ្នាំ២០២៣ យើងបានកសាងទំនប់ច្រាំងស្ទឹង ចំនួន១១កន្លែងរួចរាល់ហើយ ក្នុង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។ បច្ចុប្បន្ននេះ ក្នុងដំណាក់កាលទី២ យើង ក៏បានអភិវឌ្ឍន៍មួយកន្លែងទៀត ដែលមានប្រវែងរហូតទៅដល់ ជាង៤០០ម៉ែត្រ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ខូយ រីដា ក៏បានប្តេជ្ញាចិត្តគ្រប់បែបយ៉ាង ដើម្បីរក ដំណោះស្រាយ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់របស់យើង ទាំងអស់ ជាស្តែងដូចជាការធ្វើស្រែប្រាំង ជំហាន២ មានប្រមាណជាង៥ម៉ឺនហិកតា ដែលផែនការ មានត្រឹមតែ២ម៉ឺនហិកតាតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្តី យើងបានបើកបំពង់ទ្វាទឹក ទំនប់ទី៣ និងទី៥ ដើម្បីជួយអន្តរាគមន៍ សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹក។ បញ្ហាទឹកនេះ គឺយើង មិនតម្រូវតែប្រើប្រាស់ សម្រាប់តែកិច្ចការងារវិស័យកសិកម្មប៉ុណ្ណោះទេ គឺយើងទុកសម្រាប់ប្រើប្រាស់ សម្រាប់ជីវិតមនុស្ស សត្វ ក្នុងរយៈពេល រដូវប្រាំងប៉ុន្មានខែខាងមុខផងដែរ។
នៅពេលគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ (ទំនប់ទី១) ស្ថាបនារួច ទំនប់នេះអាចស្ដុកទឹកបានជាង១០០លានម៉ែត្រគូប ដែលអាចនិយាយបានថា យើងមានលទ្ធភាព បើកឱកាសដល់ប្រជាកសិករ ធ្វើស្រែគ្រប់រដូវកាល ដោយមិន បារម្មណ៍ខ្វះទឹកទៀតហើយ។
ជាមួយគ្នានោះ គុណប្រយោជន៍នៃទំនប់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ក៏ជាក្តីសង្ឃឹមដ៏ខ្ពស់ ព្រោះថាទំនប់នេះ បានផ្តល់ជាថាមពលអគ្គិសនី ប្រើប្រាស់ក្នុងវិស័យកសិកម្ម វិស័យទេសចរណ៍ កសិ ទេសចរណ៍ និងកាត់បន្ថយការជន់លិច ក្នុងក្រុងពោធិ៍សាត់ និងស្រុកក ល្អៀង។
ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលទទួលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍នេះ ក៏សូមថ្លែងអំណរគុណ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមានអាយុយឺនយូរ ជាម្លប់ដល់កូនចៅប្រជាពលរដ្ឋតរៀងទៅ ៕