**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងការពារជាតិ ស្ដីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៧ សណន របស់ក្រសួងការពារជាតិ ស្ដីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងកងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការគ្រប់កងឯកភាព និងគ្រូបង្គោលព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីណែនាំលេខ ០០៧ សណន របស់ក្រសួងការពារជាតិ​ និងបានគូសបញ្ជាក់នូវបណ្តាចំណុចសំខាន់ៗទាំងបីចំណុច ក្នុងសេចក្តីណែនាំនេះ ជូនដល់សមាជិក សមាជិកានៃអង្គប្រជុំ ដើម្បីយល់ជ្រួតជ្រាបនិងចាត់តាំងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណនិងថ្លែងនូវការកោតសរសើរ ចំពោះមេបញ្ជាការ​គ្រប់​បណ្ដា​កងឯកភាព​ និង​យោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ រួមជាមួយក្រុមគ្រួសារសាច់ញាតិ ដែលមិនមាននរណាម្នាក់ពាក់ព័ន្ធក្នុងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ ០០៧ សណន របស់ក្រសួងការពារជាតិ ដោយត្រូវផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងពីបញ្ហាផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់យោធិនគ្រប់រូប និងក្រុមគ្រួសារឲ្យបានយល់ជ្រួតជ្រាប​ និងបានក្រើនរំលឹកដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នសុខាភិបាលគិលានដ្ឋាន ត្រូវធ្វើការត្រួតពិនិត្យរកសារញៀននៅក្នុងអង្គភាពនិងស្ថាប័ននីមួយៗ ។ បើរកឃើញថាមានករណីផ្ទុកសារធាតុញៀន ត្រូវរាយការណ៍ជាបន្ទាន់មកបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីស្នើសុំលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ។

មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងគ្រូបង្គោលព្រមទាំងស្ថាប័ន ដែលមានការពាក់ព័ន្ធ បានប្តេជ្ញាចិត្តផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីណែនាំលេខ ០០៧នេះជូនដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ៗរូប ព្រមទាំងក្រុមគ្រួសារ ឲ្យបានយល់ជ្រួតជ្រាប និងបានប្តេជ្ញាចិត្តជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាដាច់ខាត។

អត្ថបទដែលជាប់ទាក់ទង