**សម្ដេចតេជោ អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទេសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ឯក ងួន ស្រេង ដឹកនាំកិច្ចប្រជុំបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ​ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ របស់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន គណៈប្រតិភូសវនកម្មផ្ទៃក្នុង នាយការិយាល័យ និងនាយប៉ុស្តិ៍ច្រកទ្វារ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងមោះមុតអស់ពីកម្លាំងកាយចិត្តលើការងារគ្រប់គ្រងការចេញ-ចូលប្រទេស, ការគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា, ការត្រួតពិនិត្យហត្ថពលករបរទេស, ការគ្រប់គ្រងជនភៀសខ្លួន និងការស្រាវជ្រាវស៊ើបអង្កេតស្វែងរកមុខសញ្ញាឧក្រិដ្ឋជនបរទេសដែលចូលមកលាក់ខ្លួនក្នុងប្រទេស, ការស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនបរទេសស្នាក់នៅខុសច្បាប់ដើម្បីចាត់វិធានការបណ្តេញចេញពីប្រទេសកម្ពុជា ក៏ដូចជាការផ្តួចផ្តើមកសាងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានា “ប្រសិទ្ធភាពសមិទ្ធិកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងពីគោលបំណងសំខាន់នៃការចុះធ្វើការងារសវនកម្មផ្ទៃក្នុង គឺដើម្បីធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដំណើរប្រកបដោយប្រសិទ្ធភាព និងអភិបាលកិច្ចល្អ ទាំងផ្នែកសន្តិសុខសាធារណៈ រដ្ឋបាលស៊ីវិល និងផ្នែកពន្ធនាគារ នៅក្នុងដំណើរការនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការអភិវឌ្ឍសមត្ថភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយអនុលោមទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននានា គោលការណ៍ បទបញ្ជា និងសេចក្តីណែនាំផ្សេងៗ ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវផែនការយុទ្ធសាស្ត្របញ្ចកោណ ក៏ដូចជាកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ក្នុងឱកាសនេះដែរ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ មន្ត្រីនគរបាលជាតិទាំងអស់ ដែលបានផ្តល់កិច្ចសហការល្អ ដល់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្នុងដំណើរការសវនកម្មនាពេលកន្លងមក ទើបធ្វើឱ្យកិច្ចសវនកម្មបានបញ្ចប់ និងសម្រេចបាននូវរបាយការណ៍លទ្ធផលសវនកម្មគួរឱ្យកត់សម្គាល់ ដែលមានការប្រជុំឆ្លង និងមានការឯកភាពទទួលយកនូវលទ្ធផលទាំងនេះសម្រាប់ធ្វើការកែលម្អនាឆ្នាំបន្ទាប់ទៀត។

ជាថ្មីម្តងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បាន​បញ្ជាក់បន្ថែមថា ការធ្វើសវនកម្មផ្ទៃក្នុងគឺជាការរួមចំណែកក្នុងការពង្រឹងបន្ថែមដល់ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមមានការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចប្រតិបត្តិការផ្សេងៗ។ ទន្ទឹមនេះដែរ ខ្ញុំសូមឱ្យគ្រប់អង្គភាពចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់ ត្រូវបន្តចូលរួមសហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយបង្កលក្ខណៈងាយស្រួលក្នុងការបើកចិត្តទទួលយកនូវកិច្ចសវនកម្មផ្ទៃក្នុង ដើម្បីបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ កម្មវិធីនយោបាយ និងកំណែទម្រង់នានាដែលបានដាក់ចេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការធ្វើសវនកម្ម គឺនឹងផ្តល់តម្លៃបន្ថែមដល់ថ្នាក់ដឹកនាំសវនដ្ឋានក្នុងការដឹកនាំ និងពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរអរគុណ ជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធដែលមានវត្តមានក្នុងអង្គពិធីទាំងមូល សូមសមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានប្រគល់ជូន ព្រមតាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង