**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជំរុញឲ្យខិតខំទាក់ទាញវិនិយោគមកខេត្តបាត់ដំបងដែលជាខេត្តប្រកបដោយសក្តានុពលច្រើន

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ចំនួន ៣៣១រូប នៅខេត្តបាត់ដំបង ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តម សុខ​ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង មន្ត្រីរាជការនៃអាជ្ញាធរដែនដី, មន្ទីរ, អង្គភាពនានាផងដែរ។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចាត់តាំងលោកឲ្យធ្វើជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រីចាត់ទុកថា​ជាកិត្តិយសដ៏ធំធេង និងបេសកកម្មការងារដ៏ឧត្តុង្គឧត្តម ក្នុងការរួមចំណែក ដើម្បីបម្រើប្រជាជនក្នុងខេត្តបាត់ដំបង និងជាការរួមចំណែកក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តប្រកបសក្តានុពល និង ភាពទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីបានសម្តែងនូវការអបអរសាទរជូនចំពោះ អនុប្រធាន និង​សមាជិក សមាជិកា ក្រុមការងារ​ ដែល​ត្រូវបានតែងតាំងថ្មី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​បាន​សម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងអាណត្តិកន្លងទៅ ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និង​ជាពិសេស ថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅ​ជូន​ចំពោះ​ សម្តេចក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជាអតីត​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែល​បាន​បន្សល់ទុក​នូវ​សមិទ្ធផល​ និង​ស្នាដៃ​ជាច្រើន​​ សម្រាប់ប្រជាជន និង​ខេត្ត​បាត់ដំបង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ថ្វីដ្បិតតែ​ក្រុមការងាររាជរដ្ឋាភិបាល​ត្រូវ​បាន​ចាត់តាំងថ្មី ក៏ប៉ុន្តែ បេសកកម្ម​នៅតែដដែល គឺបន្តបេសកកម្មដើម្បីបម្រើប្រជាជនក្នុងខេត្តបាត់ដំបង ពិសេស ផ្អែកលើមូលដ្ឋានសមិទ្ធផល និង មូលដ្ឋានការងារដែលមានស្រាប់ បន្តពីក្រុមការងាររាជរដ្ឋាភិបាលអាណត្តិកន្លងទៅ។

នៅចំពោះមុខអង្គពិធី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​រំឭកអំពី​សមិទ្ធផល​ជាប្រវត្តិសាស្រ្តជាច្រើន ដែលសម្រេចបាន​ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​មុន ក្រោម​ការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ជាពិសេស ការសម្រេចបាន​នូវ​សុខសន្តិភាពពេញលេញ តាមរយៈនយោបាយ​ឈ្នះ-ឈ្នះ។

ក្នុងន័យ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​ខេត្តបាត់ដំបង​ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ផ្នែក ត្រូវ​រួមគ្នា​បន្ត​ការពារ​ឲ្យបានជាដាច់ខាត​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជា ឯករាជ្យ អធិបតេយ្យជាតិ និង​បូរណភាពទឹកដី ព្រមទាំង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការផ្ទៃក្នុងកម្ពុជា ឬ​ការធ្វើសកម្មភាពណាមួយ ដែល​បង្ក​អស្ថិរភាពនយោបាយ ឬចលាចល​ក្នុងសង្គម។

បន្ថែមពីលើ​នេះទៅទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ផងដែរ​​ដល់​ក្រុមការរាជរដ្ឋាភិបាល​ឲ្យ​ចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង​កិច្ចការអាទិភាព​គន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដោយ​ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ បាន​សង្កត់ធ្ងន់លើ​ការប្រយុទ្ធប្រឆាំងនឹង​គ្រឿងញៀន ការលើកកម្ពស់​សុវត្ថិភាពចរាចរណ៍ និង​ការដោះស្រាយ​វិវាទ​របស់​ប្រជាជន​នៅតាមមូលដ្ឋាន។

ទាក់ទងនឹង​ការដោះស្រាយ​វិវាទ​​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត បានគូសបញ្ជាក់ អំពី ការបង្កើត​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹង​ចាប់​ផ្តើម​ទទួល​បណ្តឹង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ហើយ​ដែល​អាច​នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និង ផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជា តួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និង ប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ក្រៅពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ បានណែនាំ​ដល់​ក្រុម​ការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​បាត់ដំបង ក្នុងនាមជា​សេនាធិការ​របស់រដ្ឋាភិបាល​នៅកម្រិតមូលដ្ឋាន​ ត្រូវ​ជួយ​គាំទ្រ និង​ជំរុញ​ការលើកកម្ពស់​សមត្ថភាពស្ថាប័ន​នៅមូលដ្ឋាន និង​ជាពិសេស វាយតម្លៃ និង​កំណត់​អំពី​សក្តានុពល​របស់​ខេត្ត ដោយ​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ អំពី​សក្តានុពល​ជាច្រើន​របស់​ខេត្តបាត់ដំបង ក្នុងនោះ ក្រៅពី​វិស័យកសិកម្ម និង​កសិកម្មឧស្សាហកម្ម នៅមាន​សក្តានុពល​ខាង​ភូមិសាស្រ្ត ប្រជាសាស្រ្ត និង​ជាពិសេស ខាង​ទេសចរណ៍។ ហេតុដូច្នេះហើយ​បាន​ជា​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ជំរុញ​ឲ្យ​ក្រុមការងាររាជរដ្ឋាភិបាលខិតខំ​​ផ្សព្វផ្សាយឲ្យបានទូលំទូលាយ​នូវ​ភាពទាក់ទាញ​របស់​ខេត្ត សំដៅ​ទាក់ទាញ ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏ដូចជា ធ្វើ​សកម្មភាព​ផ្សេងទៀត ដើម្បី​ទាក់ទាញវិនិយោគ សំដៅ​បង្កើតការងារ និង​​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង