**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ នៃខេត្តកំពង់ស្ពឺ ដើម្បីត្រៀមឆ្ពោះទៅការបោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់នៃខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧ នៅមន្ទីរគណបក្សខេត្ត។

អញ្ជើញចូលរួមនាឱកាសនោះរួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា បេក្ខជន សមាជិកព្រឹទ្ធសភា ភូមិភាគ៧ ឯកឧត្តមប្រធានគណបក្សខេត្ត លោក លោកស្រីក្រុមប្រឹក្សា ឃុំ សង្កាត់ទាំង ៥៩៧នាក់។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «ប្រពៃណីរបស់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក» ដោយគូសបញ្ជាក់ថា ភាពជោគជ័យកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គឺកើតចេញពីការគំាទ្ររបស់ប្រជាជន និងគណៈកម្មាធិការខេត្ត ក្រុង ស្រុក សង្កាត់ ដែលបានចូលរួមគាំទ្រ ជាពិសេសតាមរយៈការឃោសនាបោះឆ្នោត។ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺពិតណាស់គឺ ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងជួយគាំទ្រដល់បេក្ខជន សមាជិកព្រឹទ្ធសភាវិញម្តង។

ជាមួយគ្នានោះ ឯកឧត្ដមបានសម្តែងនូវភាពជឿជាក់ និងទំនុកចិត្តលើថ្នាក់ដឹកនាំឃុំ សង្កាត់ទាំងអស់ ទាំងស្មារតី និងសមត្ថភាពនៃការបំពេញការងារ ដែលធានាបាននូវនិរន្តភាព របស់ប្រទេសជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានលើកទឹកចិត្តឲ្យអ៊ំ ពូ មីង ថែទាំសុខភាព ថែរក្សាឲ្យបាននូវឯកសារសម្រាប់បម្រើឲ្យការបោះឆ្នោត និងត្រៀមខ្លួនចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខនេះ។

ផ្សាភ្ជាប់ជាមួយការលើកឡើងខាងលើនេះ ឯកឧត្ដមគូសបញ្ជាក់ថា «កត្តា សាមគ្គី ឯកភាព ជំនឿទុកចិត្ត ការដោះស្រាយបញ្ហា ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា គឺធានានូវនិរន្តភាព និងការអភិវឌ្ឍទៅមុខរបស់ប្រទេសជាតិ» ដោយឯកឧត្តមបានរំលេចបន្ថែមថា ទោះគណបក្សប្រជាជនមិនល្អឥតខ្ចោះ តែអាចពឹងពាក់ និងជួយគ្នាបានគ្រប់កាលៈទេសៈ ហើយគណបក្សប្រជាជននឹងខិតខំបន្តក្នុងការថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង