អភិបាលខេត្តតាកែវ ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់សម្ដេចធិបតី
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ទទួលជួបពិភាក្សាការងារជាមួយនឹងក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដឹកនាំដោយ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ជជែកពិភាក្សា ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ និងស្វែងយល់ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក និងសហការក្នុងការផ្លាស់ប្ដូរព័ត៌មានគ្នា ដើម្បីផ្សាយជូនសាធារណជន និងកិច្ចសហការចែករំលែកព័ត៌មានទៅវិញទៅមក សំដៅលើកកម្ពស់ការផ្សាយសមិទ្ធផលដែលរាជរដ្ឋាភិបាល ជូនសាធារណជន ជាពិសេសការចូលរួមគាំទ្រដល់ចក្ខុវិស័យដឹកនាំប្រទេសរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រទេសជាតិនិងប្រជាជន ៕