**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ចិនថាការបង្រួបបង្រួមជាមួយតៃវ៉ាន់នៅតែជៀសមិនរួចទេ បន្ទាប់ពីការបោះឆ្នោត

ប៉េកាំង៖ ប្រទេសចិនបានបញ្ជាក់ថា ការបង្រួបបង្រួមជាមួយតៃវ៉ាន់នៅតែជៀសមិនរួច បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក William Lai Ching-te បានឈ្នះការបោះឆ្នោតដ៏សំខាន់កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា នៅលើកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន។

លោក Lai ដែលចិនចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាពបានឈ្នះអាណត្តិទីបីជាប់គ្នាមិនធ្លាប់មានសម្រាប់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់បន្ទាប់ពីលោកបានតាំងខ្លួនជាអ្នកការពាររបៀបរស់នៅបែបប្រជាធិបតេយ្យរបស់កោះនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីលោក Lai ក្លាយជាអ្នកឈ្នះ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ទីក្រុងប៉េកាំង លោក Chen Binhua បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតនឹងមិនរារាំងនិន្នាការជៀសមិនរួចនៃការបង្រួបបង្រួមរបស់ប្រទេសចិន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua។

លោក Chen បានបញ្ជាក់ថាលទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា DPP មិនអាចតំណាងឱ្យមតិសាធារណៈទូទៅនៅលើកោះនេះ។

លោក Chen ក៏បានបន្ថែមផងដែរថា ការបោះឆ្នោត នឹងមិនផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាន និងនិន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងឆ្លងច្រកសមុទ្រទេ។

លោកបានមានប្រសាសន៍ថា ជំហររបស់ទីក្រុងប៉េកាំងស្តីពីការបង្រួបបង្រួមជាតិពិតប្រាកដ នៅតែជាប់លាប់ ហើយការប្តេជ្ញាចិត្តរបស់យើងគឺរឹងមាំដូចថ្ម។

លោកបានបន្តថា រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបំបែកខ្លួនដែលមានគោលបំណងដើម្បី ឯករាជ្យភាពតៃវ៉ាន់ ព្រមទាំងការជ្រៀតជ្រែកពីបរទេស។

ការបោះឆ្នោតនេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដែលជាដៃគូយោធាដ៏សំខាន់របស់តៃវ៉ាន់ ខណៈដែលមហាអំណាចទាំងពីរប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់ដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

នៅក្នុងសុន្ទរកថាឆ្នាំថ្មី ប្រធានាធិបតីចិនលោក Xi Jinping បានឲ្យដឹងថា ការបង្រួបបង្រួមនៃកោះតៃវ៉ាន់ជាមួយប្រទេសចិនគឺជៀសមិនរួចទេ។

នៅក្នុងដំណើរការបោះឆ្នោត ទីក្រុងប៉េកាំងបានព្រមានថាលោក Lai គឺជា គ្រោះថ្នាក់ធ្ងន់ធ្ងរដែលនឹងគំរាមកំហែងដល់សន្តិភាព ដោយដើរតាមផ្លូវអាក្រក់ នៃឯករាជ្យភាព។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង