នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៃខែមករា ដើម្បីដាក់ទិសដៅបន្តការងារក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៃខែមករា ដើម្បីដាក់ទិសដៅបន្តការងារក្នុងឆ្នាំ២០២៤ ដោយមានការអញ្ជើញពីសំណាក់ ឯកឧត្តម លោកជំទាវ អគ្គនាយករង រួមទាំងប្រធាននាយកនាយកដ្ឋាន និងជំនាញ។