លោកជំទាវ និន សាផុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៩ នៃរដ្ឋសភា
ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាលើកផែនការសកម្មភាពការងាររបស់គណៈកម្មការ ក្នុងការចុះបំពេញបេសកកម្មស្វែងយល់ពីវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅតាមបណ្តាខេត្តមួយចំនួន និងត្រៀមជួបប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ។