ឯកឧត្ដមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ នៃរដ្ឋសភា
ភ្នំពេញ៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ ឯកឧត្តមសមាជិកគណៈកម្មការ និងឯកឧត្តមទីប្រឹក្សាអមគណ:កម្មការ ព្រមទាំងមន្រ្តីជំនួយការគណ:កម្មការ ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងាររបស់គណៈកម្មការ ក្នុងពេលវិស្សមកាលដែលមានរបៀបវារៈរួមមាន៖
១-ដើម្បីពិភាក្សាការងាររៀបចំផែនការសកម្មភាពរបស់គណៈកម្មការសម្រាប់ត្រៀមជួបសវនាការជាមួយបណ្តាក្រសួងនានាដែលពាក់ពន្ធ័។
២- ពិភាក្សាលើការងាររបស់គណៈកម្មការដើម្បីរៀបចំកម្មវិធីចុះបេសកកម្មតាមបណ្តាលខេត្តក្នុងពេលវិស្សមកាល។
៣-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ បានប្រារព្ធធ្វើនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំគណៈកម្មការទី៣ នៃវិមានរដ្ឋសភា ៕