ពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ១គ្រួសារ នៅស្រុកស្វាយទាប ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានចាត់ឱ្យក្រុមការងារសាខា អនុសាខាដឹកនាំដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ១គ្រួសារ ដែលរងគ្រោះកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យផ្ទះទំហំ ៤ x ៦ ម៉ែត្រ ដំបូងប្រក់ស័ង្គសី ជញ្ជាំងស្លឹក ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់របស់ឈ្មោះ សៅ ប្រាក់ អាយុ ៨៣ ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ។ មូលហេតុ: គឺចៅរបស់គាត់អាយុ៤ខួបបានលេងដែកកេះ ទៅដុតនឹងជញ្ជាំងផ្ទះបណ្តាលឲឆាបឆេះភ្លាមៗតែម្តង ។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ឆ្នាំងបាយ – សម្លរ ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៉ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ១ លានរៀល ។ និងមានការចូលរួមពីព្រះសង្ឃ លោកមេភូមិ និងប្រជាពលរដ្ឋរួមមាន ៖ ស្រូវ ៤៩ បេ អង្ករ ២០ តៅ ថវិកា ១ លាន ៧ សែន រៀល និងសម្ភារប្រើប្រាស់មួយចំនួនធំ ៕