**សម្តេចប្រធានរដ្ឋសភា អបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទាំងសងខាង**កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**មេដឹកនាំកម្ពុជា-ថៃ ប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ**កម្ពុជា-ថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន**កម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការជាកិត្តិយស ជូននាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ**នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម**កម្ពុជា-ថៃ សម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ**កម្ពុជា-ថៃ ចុះហត្ថលេខាលើឯកសារចំនួន៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

អគ្គនាយក ប.ស.ស ស្ដីទី៖ អង្គភាពជំនាញត្រូវពិនិត្យក្នុងប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ដើម្បីស្វែងរកសហគ្រាស គ្រឹះស្ថាន មិនទាន់ចុះបញ្ជីជាមួយ ប.ស.ស

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យលទ្ធផលការងារប្រចាំខែ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលលើកទឹកចិត្តដល់ ក្រសួង-ស្ថាប័ន ប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពិសេសគឺប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ដែលអាចចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ក្នុងន័យនេះអង្គភាពជំនាញត្រូវពិនិត្យសហគ្រាស គ្រឹះស្ថានដែលមានក្នុងប្រព័ន្ធ CamDX ហើយមិនទាន់ចុះបញ្ជីជាមួយ ប.ស.ស. ត្រូវចុះស្វែងរកសហគ្រាស គ្រឹះស្ថានទាំងនោះ ដើម្បីឱ្យចុះបញ្ជីមក ប.ស.ស. ។

ឯកឧត្តមអគ្គនាយកស្តីទី បានបន្ថែមថា ការពង្រឹងក្នុងការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងការបង់ភាគទានទៀងទាត់ និងត្រឹមត្រូវដោយស្របតាមច្បាប់ជាបញ្ហាចម្បងចំពោះមុខ ត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យគ្រប់សមាជិកទាំងអស់ទទួលបានអត្ថប្រយោជន៍ពេញលេញ ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។

ឯកឧត្តមអគ្គនាយកស្តីទី ក៏បានផ្ដល់អនុសាសន៍ណែនាំ ដល់អង្គភាពនីមួយៗត្រូវពង្រឹងវិន័យការងាររបស់ខ្លួនឱ្យកាន់តែម៉ត់ចត់ច្បាស់លាស់ ជាពិសេសអង្គភាពជួរមុខត្រូវរៀបចំវេទិកាជួបប្រជុំផ្សព្វផ្សាយជាមួយភាគីនិយោជកទូទាំងប្រទេសដោយផ្ទាល់ ដើម្បីផ្ដល់នូវចំណេះដឹង គោលការណ៍ណែនាំពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចរបបសន្ដិសុខសង្គមឱ្យបានច្បាស់លាស់ មុនឈានដល់ការអនុវត្តនីតិវិធីច្បាប់ ជាពិសេសក្នុងឆ្នាំ២០២៤នេះ ដែលត្រូវតែរឹតបន្ដឹងខ្លាំងតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង