សម្ដេចធិបតី បន្តដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅសហព័ន្ធស្វីស
ភ្នំពេញ៖ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នារសៀលថ្ងៃចន្ទ ទី១៥ មករា ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ឆ្ពោះទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ សហព័ន្ធស្វីស។