ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យព្រាងកម្មវិធីទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម នៅកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យព្រាងកម្មវិធីទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅកម្ពុជា ដែលនឹងមកទស្សនកិច្ចផ្លូវការ នៅថ្ងៃទី ២២-២៣-២៤ ខែមករា ឆ្នាំ ២០២៤ នាពេលខាងមុខ នាទីស្ដីការក្រសួង។
កិច្ចប្រជុំនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ៕