ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ដើម្បីត្រៀមរៀបចំឯកសារសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការខ្លឹមសារ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ដើម្បីត្រៀមរៀបចំឯកសារសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ‘’ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព’’ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕