ឯកឧត្ដម វ៉ី សំណាង បន្តចុះពិនិត្យវឌ្ឍនភាពកាងារ ស្ដារប្រព័ន្ធធារាសាស្រ្តប្រឡាយមេរលាំងជ្រៃខាងត្បូង ក្រោមគម្រោងការរៀបចំយុទ្ធសាស្រ្តបង្វែរទឹក និងដោះទឹកចេញពីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយ លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ និង អាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានបន្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពកាងារស្ដារប្រព័ន្ធធារាសាស្រ្តប្រឡាយមេរលាំងជ្រៃខាងត្បូង ក្រោមគម្រោងស្ដីពីការរៀបចំយុទ្ធសាស្រ្តបង្វែរទឹក និងដោះទឹកចេញពីរាជធានីភ្នំពេញ នៅភូមិសាស្ត្រឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕