**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

រដ្ឋមន្ត្រី កែវ រតនៈ៖ រាជរដ្ឋាភិបាល ដឹកនាំដោយបក្សប្រជាជនកម្ពុជា កំពុងបន្តរៀបចំអភិវឌ្ឍន៍ស្រុកវាលវែង ឱ្យក្លាយជាដុំពេជ្រ របស់ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានជំរុញដល់ក្រុមការងារ ចុះមូលដ្ឋានស្រុកវាលវែង គ្រប់ជាន់ថ្នាក់ ត្រូវបន្តកិច្ចសហការ រៀបចំអភិវឌ្ឍន៍ស្រុកវាលវែង ឱ្យក្លាយជាដុំពេជ្រ និងជាស្រុកគម្រូ របស់ខេត្តពោធិ៍សាត់ ដោយត្រូវចូលរួមការពារធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់ទាក់ទាញ ការវិនិយោគ ក៏ដូចផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ ជាធុងអាគុយសម្រាប់ផលិតថាមពលអគ្គិសនី និងរក្សាទឹកបម្រើដល់វិស័យកសិកម្ម។

ឯកឧត្ដម កែវ រតនៈ បានជំរុញបែបនេះ បានធ្វើឡើងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញប្រកាសសេចក្តីសម្រេច ស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ចំនួន១៥រូប ដែលមានលោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារ ថ្នាក់ស្រុក ដឹកនាំរួម នៅស្នាក់ការគណបក្សស្រុកវាលវែង។

នាឱកាសនោះឯកឧត្ដម កែវ រតនៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីចម្ងាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកវាលវែង គ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះជួយប្រជាជន និងជួយអភិវឌ្ឍន៍ក្នុងមូលដ្ឋាន រហូតប្រជាពលរដ្ឋស្រលាញ់គ្រាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតគ្រប់អាណត្តិ។

ឯកឧត្ដមរដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា ក្រុមការងារគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងបន្តរៀបចំអភិវឌ្ឍន៍ស្រុកវាលវែង ឱ្យក្លាយជាដុំពេជ្រ និងជាស្រុកគម្រូមួយ របស់ខេត្តពោធិ៍សាត់ ដែលការងារអាទិភាពដំបូងគេនោះ គឺត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងកិច្ចការពារធនធានធម្មជាតិ ឱ្យនៅគង់វង្ស ព្រោះថាធនធានធម្មជាតិទាំងអស់នោះ គឺជាអាយុជីវិត និងជាបេះដូងយុទ្ធសាស្ត្រ សម្រាប់ទាក់ទាញការវិនិយោគ ក៏ដូចជាផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ ជាធុងអាគុយសម្រាប់ផលិតថាមពលអគ្គិសនី និងរក្សាទឹកបម្រើដល់វិស័យកសិកម្ម។

ឯកឧត្ដមបន្ថែមថា នៅពេលផ្លូវជាតិលេខ១០ ស្ថាបនារួច ផ្លូវនេះនឹងតភ្ជាប់ខេត្តបាត់ដំបង ឆ្ពោះទៅកំពង់ផែទឹកជ្រៅ នៅឯខេត្តកោះកុង ដែលនេះជាលទ្ធផលវិជ្ជមាន និងជាឱកាសសម្រាប់សេដ្ឋកិច្ចឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់របស់យើងផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជំរុញបន្ថែមដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកវាលវែង ត្រូវត្រៀមខ្លួនរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ និងត្រូវចុះតាមខ្នងផ្ទះ ដើម្បីស្វែងយល់ដោយផ្ទាល់ នូវបញ្ហាប្រឈម តម្រូវការ សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ និងពាំនាំក្តីកង្វល់ ក៏ដូចជាបញ្ហាប្រឈម ដែលលើពីសមត្ថភាព ជម្រាបជូនដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតប ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នានោះ ត្រូវប្រើប្រាស់តួនាទី និងភារកិច្ច ដែលរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន បានប្រគល់ជូន ក្នុងការជួយកៀរគរធនធាន មធ្យោបាយ សម្ភារមកពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន ការកសាងសមិទ្ធផលសង្គមនានា និងដោះស្រាយចំគោលដៅ នៃសេចក្តីត្រូវការរបស់មូលដ្ឋាន។

គួរជម្រាបជូនថា សមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដែលត្រូវទទួលប្រកាស សេចក្តីសម្រេច រួមមាន ១៖ លោក កែវ វីរៈ ប្រធានក្រុមការងារ ថ្នាក់ស្រុក ២៖ លោក សារី កោសល្យ អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៣៖ លោក គុយ ហាក់ អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៤៖ លោក អួន យ៉ង់ អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៥៖ លោក វង្ស អេង អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៦៖ លោក សោ លីម អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៧៖ លោក ព្រាបឧត្តម អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៨៖ លោក ចាន់ វិចិត្រ អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ៩៖ លោក ធាង ឡេង អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ១០៖ លោកស្រី ម៉ក់ សុភាព អនុប្រធានក្រុមការងារ ថ្នាក់ស្រុក ១១៖ លោក ហួត សុភ័ស ប្រធានក្រុមការងារ ឃុំប្រម៉ោយ ១២៖ លោក ញាណ សំរេច ប្រធានក្រុមការងារ ឃុំអន្លង់រាប ១៣៖ លោក សេង រស្មី ប្រធានក្រុមការងារ ឃុំក្រពើពីរ ១៤៖ លោក អ៊ូ សារឹម ប្រធានក្រុមការងារ ឃុំថ្មដា និង១៥៖ លោក ង៉ូវ ឧស្សាហ៍ ប្រធានក្រុមការងារ ឃុំអូរសោម៕

អត្ថបទដែលជាប់ទាក់ទង