**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុង KITAKYUSHU បញ្ជាក់ការប្តេជ្ញាចិត្ត ក្នុងការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបសំដែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូមកពីសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុង KITAKYUSHU ប្រទេសជប៉ុន ដឹកនាំដោយលោក Kaneo Akitoshi អគ្គនាយករដ្ឋាករទឹក និងអនាម័យ ក្រុង Kitakyushu បានបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីក្នុងការគាំទ្រការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។

លោក Akitoshi បានលើកឡើងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងក្រុង KITAKYUSHU ចាប់ពីឆ្នាំ១៩៩៩មក។ ការបន្តការគាំទ្ររបស់ក្រុង KITAKYUSHU រួមទាំងការបញ្ជូនអ្នកបច្ចេកទេសមកធ្វើការ​ងារក្នុងវិស័យទឹកស្អាតនៅកម្ពុជា និងការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង KITAKYUSHU និងទីក្រុងភ្នំពេញ​​ក្នុងឆ្នាំ២០១៦ បញ្ជាក់ ពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងភាគីទាំងពីរ។

ជាមួយនឹងការឈានដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍវិស័យទឹកស្អាតនៅប្រទេសកម្ពុជា ក្រោយការអនុម័ត​ច្បាប់​ស្តី​ពីការគ្រប់គ្រង​ទឹកស្អាត ឆ្នាំ២០២៣ សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុង KITAKYUSHU បានបង្ហាញការប្តេជ្ញាចិត្ត​របស់ខ្លួនក្នុង​ការសហការ​ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើការ​ជួយដល់​វិស័យទឹកស្អាតរបស់កម្ពុជា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រីបានទទួលស្គាល់តួនាទីដ៏សំខាន់របស់មិត្តជប៉ុន ជាពិសេសក្នុងវិស័យទឹកស្អាត។ ឯកឧត្តមបានបញ្ជាក់ជូនពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តល់​អាទិភាពខ្ពស់​ដល់វិស័យទឹកស្អាត ដូច​បានកំណត់​ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ឯកឧត្តមបានបន្ថែមថា គោលដៅរបស់ក្រសួងគឺមិនត្រឹមតែផ្តត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះទេ តែជាធាតុចូលសំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសនៅតំបន់​ជនបទ។

ឆ្លើយទៅកាន់គណៈប្រតិភូជប៉ុនដែលមានសមាជិកប្រមាណ៣០រូប ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់នៃ​អភិក្រមគ្រប់ជ្រុងជ្រោយ រួមទាំងការរៀបចំផែនការយុទ្ធសាស្រ្ត និង​ផែន​ការ​វិនិយោគ​​ដែលដឹកនាំ​ដោយរដ្ឋ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់​ទាំងប្រតិ​បត្តិ​ករទឹកស្អាតឯកជន រដ្ឋាករទឹក និង​ប្រជាពលរដ្ឋ ដោយនឹងអាចតម្រូវឱ្យមានការរួមកម្លាំង មធ្យោបាយ និងធនធានដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរជាដុំកំភួនក្នុងវិស័យនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីផែនការរបស់ក្រសួងសម្រាប់វិស័យទឹកស្អាត រួមទាំងការរៀបចំផែនការមេ និង យុទ្ធសាស្ត្រ​វិនិយោគ និងបានស្នើឱ្យសមាគមបន្តការគាំទ្ររបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ដែលរួមបញ្ចូលទាំងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យទឹកស្អាតផងដែរ។

អត្ថបទដែលជាប់ទាក់ទង